លោក Roy Hodgson នៅតែរក្សាភាពរលូនរបស់ខ្លួនបន្ទាប់ពីក្រុមជម្រើសជាតិអង់គ្លេសបានយកឈ្នះព័រទុយហ្គាល់ ១-០។
ក្រុមតោកំណាចមួយនេះបានបញ្ចប់ការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណយូរ៉ូ ២០១៦ នៅទឹកដី Wembley ជាមួយជ័យជម្នះលើកទីបីជាប់គ្នា ដោយសារគ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Chris Smalling ក្នុងជំនួបជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលគ្មានខ្សែប្រយុទ្ធឆ្នើម Ronaldo និងបាត់បង់កីឡាករម្នាក់តាំងពីតង់ទីមួយ។
ប៉ុន្តែលោក Hodgson បាននិយាយថា "ជារឿយៗវាជាការលំបាកមួយនៅពេលដែលអ្នកលេងជាមួយក្រុមមាន ១០ នាក់ ជាពិសេសនៅពេលក្រុមនោះរៀបចំប្រព័ន្ធការពារល្អ"។ គាត់បន្ថែមថា "ប៉ុន្តែខ្ញុំរីករាយដែលយើងអាចរក្សាការតាំងចិត្តបាន ហើយយើងបានបង្ហាញភាពអត់ធ្មត់និងបានរក្សាលទ្ធផល Clean Sheet ពិសេសការប្រកួតកាន់តែយូយើងលេងកាន់តែគ្រោះថ្នាក់និងមើលទៅដូចជារកគ្រាប់បាល់បានអ៊ីចឹង"៕
