051b8f3c 7914 4083 b5e6 dde8f988f601

រថយន្ត​ព្រូស បើក​លឿន​បុក​បា​រ៉ា​ស់​ត្រួតពិនិត្យ​ជាតិ​ស្រវឹង របស់​សមត្ថកិច្ច​

    ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​ដោយសារ បើកបរ​រថយន្ត​ម៉ាក​ព្រូស​លឿន​មិន​មើល​ជ្រុល​បុក​បា​រ៉ា​ស់ គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​របស់ កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​និង​ជ្រុល​ទៅបុក​គូទ​រថយន្ត​កាម​រ៊ី​ហាយ​ប្រី​ត រង​ការ​ខូ​ត​ខាត​ថែមទៀត។​

    ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង១១​យប់​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​២៧១​មុខ សាលា​វិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។​

    ប៉ូលិស​និយាយថា បុរស​បើករថយន្ត​ព្រូស​បង្ក​ខាងលើ​ឈ្មោះ សៅ ភារ​ម្យ អាយុ៣៣​ឆ្នាំ មានមុខ​របរ​លក់​ទូរ​ស៏​ព្ទ​ដៃ ស្នាក់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ជា​ម្ចាស់​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌ប្រា​ក់ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AJ-7483។​

    តាម​ប្រភពពី​សមត្ថកិច្ច បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​កម្លាំងចម្រុះ​ខណ្ឌ កម្លាំង​អន្តរាគមន៍ និង​កម្លាំង​ប៉ូលិស​ចរាចរណ៍​ក្រុង បានដាក់​គោក​ដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ និង​ជាតិ​ស្រវឹង នៅតាម​បណ្តោយ​ផ្លូវ​២៧១ មុខ​សាលា​ជា ស៊ីម សាមគ្គី តាំងពី​ម៉ោង​១០​យប់ រហូតមកដល់​ម៉ោង ១១។​

    ពេលនោះ​មាន​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់​បើក​តាម​បណ្តោយ​ផ្លូវ​២៧១ ទិសដៅ​ពី​កើ​តទៅ​លិច ក្នង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ដោយ​បើកបរ​លឿន​មិនបាន​មើល​បា​រ៉ា​ស​គោលដៅ បាន​បុក​ពេញទំហឹង ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ត​កាម​រ៊ី​ហាយ​ប្រ៊ី​ត​ដែល​គេ បន្ថយល្បឿន​ថែមទៀត ហើយ​រុញ​​បា​រ៉ា​ស​បុក​ផ្ទប់ ទៅ​គូទ​រថយន្ត​ហាយ​ប្រ៊ី​ត រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់​អ្នកបើកបរ និង​ស្ទូច​រថយន្ត បញ្ចូនទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ការដោះស្រាយ៕

អ្នកនឹងចូលចិត្ត

មតិយោបល់