Paris floods 2

ទន្លេ​សែន​កំពុង​ពន្លិច​ទីក្រុង​ប៉ារីស​ចំពេល Euro 2016 ជិត​មកដល់​

​    ​ភាពភ័យខ្លាច​កំពុង​កើនឡើង​អំពី​ទឹកជំនន់​ធ្ងន់ធ្ងរ​ក្នុង​ទីក្រុង​ប៉ារីស ខណៈដែល​ការប្រកួត​បាល់ទាត់​អឺរ៉ុប​ខិតជិត​មកដល់ តែ​ទោះយ៉ាងណា មន្ត្រី​ធានាថា​អ្វីៗ​គួរតែ​ល្អប្រសើរ​។​

​    ​ខណៈ​ទីក្រុង​ជាច្រើន​នៅ​ខាងកើត​និង​ត្បូង​នៃ​ទីក្រុង​ប៉ារីស​ទទួលរង​ទឹកជំនន់​អាក្រក់​បំផុត​ក្នុង​ទសវត្សរ៍​នេះ ទន្លេ​សែន​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​បន្ត​ឡើង ខណៈ​ព័ត៌មាន​បឋម​រាយការណ៍​ថា​វា​ឡើង ៥ ម៉ែត្រ​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​    ​ទន្លេ​សែន​បាន​កំពុង​ជោរជន់​រួចទៅហើយ​នៅ​ទូទាំងប្រទេស​បារាំង​។ កោះ​ដែលមាន​ប្រជាប្រិយភាព​មួយ​នៅ​ជិត​ប៉ម​អេ​ហ្វែ​ល​គឺ​កំពុង​ជន់​លិច​។ ការធ្វើ​ចរាចរណ៍​តាម​ផ្លូវទឹក​ត្រូវបាន​ផ្អាក​ក្នុង​រដ្ឋធានី​របស់​ប្រទេស​បារាំង​។ ចំណែក​ផ្លូវ​រថភ្លើង​ធំ​បាន​លិច​ដោយសារ​ទឹកទន្លេ​សែន ហើយ​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​ហៅថា RER C ទំនងជា​នឹង​បិទ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​៕

 

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់