Test your hearing if you can%e2%80%99t hear this sound you%e2%80%99ll soon go deaf

តេស្ដ​ត្រចៀក​មើល៎​! ប្រសិនបើ​អ្នក​មិនអាច​ឮ​សំឡេង​នេះ​ទេ អ្នក​ជិត​ថ្លង់​ក្នុងពេល​ឆាប់ៗ​នេះហើយ​

    ​យើង​កាន់តែ​ចាស់ ហើយ​ជារឿយៗ​យើង​នឹង​បាត់បង់​ការ​ស្តាប់​ពី​ចម្ងាយ​របស់​យើង​បន្តិច​ម្តងៗ​។​

​    ​ដូចដែល​អ្នក​បានដឹង​ហើយ ក្រដាសត្រចៀក​មិនមាន​សមត្ថភាព​ដើម្បី​បង្កើត​ឡើងវិញ​ទេ និង​គុណភាព​នៃ​ការ​ស្ដាប់​របស់​យើង​ក៏​នឹង​ធ្លាក់ចុះ​តាម​នោះដែរ​។​

​    ​ទោះបី​នេះ​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​មានរឿង​ខ្លះ​អ្នក​អាច​ធ្វើបាន​ដើម្បី​កាត់បន្ថយ​ការវិវឌ្ឍ​ន៍​ទៅរក​ភាព​ថ្លង់ ដូចជា ចៀសវាង​ការ​ស្ដាប់​ចម្រៀង​ខ្លាំងៗ ជាពិសេស​ជាមួយនឹង​កាស​ស្ដាប់​ត្រចៀក​របស់​អ្នក​។​

​    ​យើង​ដឹង​ហើយ​ថា​មនុស្ស​កាន់តែ​ចាស់​មាន​បញ្ហា​ការ​ស្ដាប់​សំឡេង​និង​សំឡេង​រំខាន​អ្វីមួយ ប៉ុន្ដែ​នៅទីនេះ​មាន​ប្រេកង់​សំឡេង​ខ្លះ​ដែល​អ្នក​ត្រូវតែ​ស្ដាប់ មិន​ថា​អ្នក​អាយុ​ប៉ុន្មាន​នោះទេ​។ ការ​ស្តាប់​របស់​យើង​ស្រុតចុះ​នៅ​ពាក់កណ្តាល​វ័យ​ខ្ទង់ ២០ ឆ្នាំ ហើយ​វា​នឹង​ចាប់ផ្តើម​ស្រុតចុះ​ចាប់ពី​អាយុ​នោះ​តទៅ​។ 

​    ​ប្រសិនបើ​អ្នក​ចង់​កំណត់ថា​តើ​ត្រចៀក​របស់​អ្នក​អាយុ​ប៉ុន្មាន ហើយ​ចង់ដឹងថា​តើ​អ្នកនឹង​ជួប​វេជ្ជបណ្ឌិត​ឬក៏​អត់​នោះ សូម​ធ្វើតេស្ដ​មួយ​នេះ​សិន​ទៅ​។ ប្រសិនបើ​លទ្ធផល​ចេញមក​មិន​ប៉ះពាល់​អ្នក​ទេ ដូច្នេះ​សូម​ថែ​ត្រចៀក​របស់​អ្នក​ពី​ឥឡូវ​ទៅ​។​

​    ​តេស្ត​ខាងក្រោម​បង្ហាញថា ប្រសិនបើ​អ្នក​ឮ​ប្រេកង់​សំឡេង​ដូច​ក្នុង​វីដេអូ នោះ​ត្រចៀក​លោកអ្នក​ពុំមាន​បញ្ហា​ទេ ប៉ុន្តែ​ប្រសិនបើ​ស្តាប់ទៅ​ឮ​តិច ឬ​អត់​ឮ​សោះ នោះ​ឱកាស​ថ្លង់​គឺមាន​ខ្ពស់​ណាស់​៕

 

ប្រភព៖ AsapSCIENCE

អ្នកនឹងចូលចិត្ត

មតិយោបល់