1

ក្រុម​អ្នកគាំទ្រ​នាំគ្នា​បួងសួង​បន្ទាប់ពី​វីរៈបុរស​វ៉ៃ​បុក Muhammad Ali មាន​អាកា​រៈ​សុខភាព​ធ្ងន់ធ្ងរ​

​    ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​បាននាំគ្នា​បួងសួង​ដល់​លោក Muhammad Ali ខណៈ​ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​យ៉ាង​ខ្នះខ្នែង​ដើម្បី​ជួយ​ដល់​បញ្ហា​ដកដង្ហើម​របស់គាត់​។​

​    ​វីរៈបុរស​វ៉ៃ​បុក​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់​ញា​ល​បន្ទាប់ពី​ពិបាក​ផ្លូវដង្ហើម​ហើយ​ក្រុម​អ្នកគាំទ្រ​បាន​ជូនពរ​ដល់​គាត់ ព្រោះ​ក្នុងឆ្នាំនេះ មាន​បុគ្គល​ល្បី​ជាច្រើន​បាន​បាត់​បង់ជីវិត​។​

​    ​អាកា​រៈ​នេះ​បាន​កើតឡើង​កាលពី ១៩ ខែ​មុន​បន្ទាប់​លោក Ali ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ បន្ទាប់ពី​ភ្ញៀវ​នៅផ្ទះ​របស់គាត់​នៅ Scottsdale រដ្ឋ Arizona មិនអាច​ដាស់​គាត់​ឱ្យ​ភ្ញាក់​បាន​។​

​    ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​កម្រ​ឃើញ​លោក​នៅ​ទីសាធារណៈ​ណាស់ ព្រោះ​គាត់​បន្ត​ព្យាបាល​អាកា​រៈ​ធ្ងន់ធ្ងរ​របស់គាត់​។​

​    ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ថា​មន្ទីរពេទ្យ​ណា​ដែល​លោក​កំពុង​ព្យាបាល ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា​គាត់​មានផ្ទះ​នៅ​រដ្ឋ Arizona, Michigan និង Kentucky៕

ប្រភព៖ Mirror

មតិយោបល់