adverise with khmeread 79319cde 2e62 4bcb 8660 70174696b509

ដេញ​ប្រផាប់​ប្រ​ផី​ង​ចាប់​បុរស​២​នាក់​ជួញ​ថ្នាំញៀន​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ត​រូ​វ​បាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០២​ មិថុនា​ ឆ្នាំ២០១៦ ​ម៉ោង​៣​រសៀល​នៅ​ចំណុច​​ឆែកឆេរ​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវជាតិ​លេខ​៥​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ដំបូង​ជនសង្ស័យ​ទាំង​២​នាក់​បម្រុង​ធ្វើ​សកម្មភាព​លក់ដូរ​ថ្នាំញៀន​នៅលើ​ផ្លូវលំ ​(​ផ្លូវ​93)​ បន្ត​រហូតមកដល់​ផ្លូវជាតិ​លេខ​៥​។ នៅពេល​ដឹងខ្លួន​ថា​សមត្ថកិច្ច​តាមឃ្លាំមើល​សកម្មភាពរ​បស់​ខ្លួន ជន​ទាំង​២​នាក់​បើក​ម៉ូតូ​បន្ថែម​ល្បឿន​ពី​ត្បូង​ទៅ​ជើង​។​

    ភ្លាមនោះ​សមត្ថកិច្ច​បាន​ទាក់ទង​ប៉ូលិស​យាម​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ជើងគោក​ដែល​នៅមុខ​ឃ្លាំង​សាំង​សូ​គី​ម៉ិច​ជួយ​ស្ទាក់​ឃាត់ ​និង​ធ្វើការ​ត្រួតពិនិត្យ​ជន​ទាំង​២​នាក់​នោះ​រហូត មកដល់​ត្រង់ចំណុច​ហ្គាស់​ទាន់សម័យ​សង្កាត់​ស្វាយប៉ាក​ប៉ូលិស​បាន​តាម​ទាន់​ឃាត់​ជន​ទាំង​២​នាក់​នោះ​។ បន្ទាប់មក​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៌ស​ចំនួន​៣​កញ្ជប់ និង​ឧបករណ៍ ស្បោង​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។​

    បូលិស​បន្តថា ជនសង្ស័យ​ទាំង​២​នាក់​គឺ​១-​ឈ្មោះ​អឿន សុធា​រ៉ា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ និង​ទី​២​ឈ្មោះ​ អ៊ុត សំអ៊ាង ​ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ (​អ្នកបើក​ម៉ូតូ​របួស​កំ​ពួន​ជើង​ស្តាំ​ស្រាល​)។

    ប៉ូលិស​កំពុង​តាម​ចាប់​មេក្លោង និង​បក្ខពួក​សេសសល់ ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ដើម្បី​អនុវត្តន៍​តាម​និតិ​វិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់