adverise with khmeread 1

បែកធ្លាយ​ឈុត​ក្នុងផ្ទះ​ថ្មី​របស់ Man Utd ជា​លើកដំបូង​បន្ទាប់ពី​ក្រុម​បាន​បញ្ចេញ​ឈុត​ក្រៅ​ផ្ទះ​

    ​កាលពី​ខែ​មុន ក្រុម​បិសាច​ក្រហម Manchester United បាន​បញ្ចេញ​ឈុត​ក្រៅ​ផ្ទះ​ដែលមាន​តម្លៃ​ដ៏​ថ្លៃ ប៉ុន្តែ​នៅថ្ងៃនេះ​ឈុត​ក្នុងផ្ទះ​ត្រូវបាន​លេច​ធ្លាយ​។​

    ​វេ​ប​សាយ Footyheadlines បានបង្ហាញ​រូបភាព​អាវ​ដែលមាន​ផ្នែក​ពីរ​នៅខាងមុខ​មាន​ពណ៌​ក្រហម​និង​ក្រហម​ឌិ​ត ខណៈ​នៅ​ចំ​កណ្តាល​មាន​ឆកោណ​សម្រាប់​ពុះ​ចែក​ព្រំដែន​។ ក្រុម​អ្នក​រចនា​ក៏បាន​ប្តូរ​ឆ្នូត​នៅលើ​ស្មាមក​នៅក្រោម​ក្លៀក​វិញ​។​

    ​ឈុត​បែកធ្លាយ​នេះ​ត្រូវបាន​រំពឹងថា នឹង​បង្ហាញខ្លួន​នៅពេលដែល​លោក Mourinho ដឹកនាំ​ក្រុម​សម្រាប់​ការប្រកួត​មិត្តភាព​នៅ​ប្រទេស​ចិន​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់