adverise with khmeread 0b4d79f5 00f6 41c2 9d44 41a155f36853   copy

វាយ​ប្រពន្ធ​រហូតដល់​ស្លាប់​ប៉ូលិស​នាំយកទៅ​ញាត់​គុក​

    ក្រចេះ ៖ បុរស​សង្ស័យ​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ដែល​រង​ការ​ចោទថា បាន​ប្រើ​ហឹ​ង្សា​វាយ​លើ​ប្រព​ន្ឋ​រហូតដល់​ស្លាប់ ក្រោយពី​នាំទៅ​ព្យាបាល​មាន​រយៈពេល​ជាច្រើន​ថ្ងៃ​មក​នោះ នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ត្រូវ​តុលាការខេត្ត​សម្រេច​ធ្វើ​ការឃុំ​នៅ​ព​ន្ឋ​នាគារ​ខេត្ត បើទោះបីជា​ជននេះ​មិន​ព្រម​សារភាព​ទោសកំហុស​យ៉ាងណាក៏ដោយ ដោយបាន​អះអាងថា "​ការស្លាប់​របស់​ស្រី្ត​ជា​ប្រព​ន្ឋ​គឺ​បណ្តាលមកពី​ជម្ងឺ​ប្រចាំកាយ​"​។​

    លោក​វរសេនីយ៍ឯក កង សុ​វ​ណ្ណី អនុ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ខេត្តក្រចេះ​បាន​បញ្ជាក់ថា ជនសង្ស័យ​ដៃដល់​ជា​ប្តី​ឈ្មោះ សា កក អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ​ឃុំ​ពង្ររ ស្រុក​ឆ្លូង ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១ មិថុនា ទៅតាម​បណ្តឹង​របស់​ក្រុមគ្រួសារ​ស្ត្រី​ជា​ប្រព​ន្ឋ ដែល​បាន​ប្តឹង​មក​តុលាការ​។​

    ជននេះ​ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត គឺ​លោក ​រស់ សា​ម៉ា​ឌី សម្រេច​ការដាក់​ឃុំ​បណ្តោះអាសន្ន​ក្រោម​ការចោទប្រកាន់​ពីបទ ហឹ​ង្សា​ដោយ ចេតនា​មាន​ស្ថាន​ទំងន់ទោស​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់