រឿង “Harry Potter” នឹងត្រូវចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី១៩

          លោកស្រី J.K. Rowling ជា​អ្នក​បង្កើត​រឿង “Harry Potter” នឹងធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ជនជាតិ​ចិន​មានការភ្ញាក់ផ្អើល​ ខណៈភាពយន្ត​ភាគនេះនឹងត្រូវ​ចាក់បញ្ចាំង​អំ​ឡុង​មហោស្រពភាព​យន្ត​អន្តរជាតិក្រុង​សៀងហៃប្រចាំឆ្នាំ​លើក​ទី​១៩​នៅ​ខែ​មិថុនា​​នេះ។

 

          រឿង “Harry Potter” ដែលមាន​៨​ភាគ​នេះ នឹងត្រូវ​ចាក់​បញ្ចាំងនៅ​មហោ​ស្រព​ភាព​យន្តក្រុងសៀងហៃ​ នេះបើតាម​អ្នករៀបចំ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ចុងសប្តាហ៍​មុន។ 

 

          តាមព័ត៌មាន​ថា លោកស្រី J.K. Rowling ជា​អ្នក​និពន្ធ​សៀវភៅ​រឿងនេះ ព្រម​ទាំង​អ្នក​សរសេរប៉ារ៉ូល​រឿងនិងផលិត​ករ​សម្រាប់ភាពយន្តនេះនឹងបង្ហាញ​វត្តមាន​ក្នុងមហោស្រពភាព​យន្តនោះដែរ។

 

          មហោស្រពភាព​យន្តអន្តរជាតិ​ក្រុងសៀងហៃលើក​ទី​១៩​នឹងរៀបចំធ្វើពី​ថ្ងៃទី​១១​ខែ​មិថុនា​ដល់ថ្ងៃទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៦៕

adverise with khmeread