adverise with khmeread 31dd86c4 084b 4c2c 9c23 9761f11fabcd

គេច​ឡាន​ដឹក​ដី​ក្រឡាប់​ឡាន​ដឹក​ឥដ្ឋ​សង្កត់​កម្មករ​២​នាក់​របួសធ្ងន់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនរងគ្រោះ​ជា​កម្មករ​លើក​ឥដ្ឋ​២​នាក់​រងរបួស​ក្រោយ​ឡាន​ដឹក​ឥដ្ឋ​ក្រឡាប់​សង្កត់ពីលើ ហើយ​ត្រូវបាន​អ្នកដំណើរ​ជួយ​កា​យក​ទាន់ពេលវេលា។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣​មិថុនា​ឆ្នាំ​២០១៦​នៅ​ចំណុច​នៅជាប់​គល់ស្ពាន​លី​យ៉ុង​ផាត់​ព្រែក​ព្នៅ។​

    ប្រភព​បឋម​បានឱ្យដឹងថា ដំបូង​រថយន្ត​ដឹក​ឥដ្ឋ​បាន​បើក​គេច​ពី​ឡាន​ដឹក​ដី​ដែល​បត់​ពីមុខ​ស្ពាន ឡាន​ដឹក​ឥដ្ឋ​ចាប់​ហ្វ្រាំង​រេ​ចង្កូត​បុក​ដើមឈើ​ក្រឡាប់​តែម្តង ដែល​ចាក់ចោល​ឥដ្ឋ​ទាំង​ឡាន​កប់​មនុស្ស​២​នាក់​ដែល​ជិះ​នៅលើ​ឡាន​រងរបួស។ ក្រោយ​កើតហេតុ​ឡាន​ដឹក​ដី​ក៏​ត្រូវបាន​គេ​ចាប់បាន​នៅ​កន្លែង​បង់លុយ​ឡាន​។​

    ជនរងគ្រោះ​ជា​កម្មករ​ប្រុស​ម្នាក់​និង​ស្ត្រី​ម្នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ  ហើយ​សម​ត្កិ​ច្ច​បាន​ចុះទៅ​ធ្វើ​អន្តរា​គម​ន័​ភ្លាមៗ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់