adverise with khmeread Isis militants on the defensive in syria and iraq

ពួក ISIS មួយហ្វូងខ្ចាយឡើងលើមេឃព្រាតដោយសារមីស៊ីលទាហានអ៊ីរ៉ាក់

​    ​វីដេអូ​ទម្លាយដោយវេបសាយដេលីមែលកាលពីថ្ងៃទី ២ មិថុនា​បានបង្ហាញ​កងកម្លាំង​ទ័ពអាកាស​អ៊ីរ៉ាក់​បាញ់​បំផ្ទុះ​ពួក​អ្នក​ប្រយុទ្ធ ISIS ខណៈ​យោធា​នៅតែ​រក្សា​ការដាក់​សម្ពាធ​ក្នុង​សមរភូមិ​ក្តៅ​ជាមួយ​ពួក​អាយ​ស៊ី​ស​ក្នុង​ទីក្រុង Fallujah​។ 

​    ​ហ្វូង​អ្នក​ប្រយុទ្ធ​ដ៏​ធំ​មួយ​បាន​បាត់ស្រមោល​ក្នុង​ផ្សែង​ដ៏​ខ្មួរ​ខ្មាញ់ ខណៈ​គ្រាប់​មី​ស៊ី​ល​បាន​វាយ​ចំពួក​អាយ​ស៊ី​ស​ដែល​ខ្វះ​ការប្រុងប្រយ័ត្ន​នៅ​ខាងក្រោម​។ 

​     វីដេអូ​នេះ​ត្រូវបាន​បញ្ចេញ ស្រប​ពេលដែល​កងកម្លាំង​អ៊ីរ៉ាក់​ប្រកាសថា ពួកគេ​នឹង​បន្ត​ការប្រយុទ្ធ បើទោះបី​មិនអាច​ចូលដល់​កណ្តាល​ក្រុង​នេះ ក្រោយ​បើក​ប្រតិបត្តិការ​វាយ​លុយ​កជាង​មួយ​សប្តាហ៍​មកនេះ​ក៏ដោយ​។​ 

   ​

​    ​គួរ​បញ្ជាក់ថា ទីក្រុង​នេះ​បាន​ក្លាយជា​តំបន់​រឹងមាំ​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​សម្រាប់​ពួក​អាយ​ស៊ី​ស ហើយ​ក្មេងៗ​ប្រហែល ២០.០០០ នាក់​ត្រូវបាន​ពួក​អាយ​ស៊ី​សយ​ក​ធ្វើជា​ខែល​ការពារ​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់