3dfebcc1 0f1c 4662 9017 d08aa91a9a58

ឃាត់​ស្ត្រី​ម្នាក់​ជាមួយ​ថ្នាំញៀន​១៤​កញ្ចប់​

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ត្រូវបាន​ប៉ូលិស​ខណ្ឌ​ស្សី​កែវ​ឃាត់ខ្លួន​នា​ថ្ងៃទី​០២ ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥ ​និង​៣០​នាទី​នៅ​ចំនុច​ផ្ទះជួល ផ្លូវលំ ក្រុមទី​១០ ភូមិ​សាមគ្គី សង្កាត់​-​ខណ្ឌ​ឬ​ស្សី​កែវ​។​

    ប៉ូលិស​និយាយថា ប៉ូលិស​ផ្នែក​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​ឬ​ស្សី​កែវ​បាន​បើក​ការបង្ក្រាប​ចំពោះមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ពៅ បុប្ផា ភេទ​ស្រី អាយុ​២៨​ឆ្នាំ រួម​នឹង​គ្រឿងញៀន​ចំនួន​១៤​កញ្ចប់, ​ថង់​សម្រាប់​ច្រក​គ្រឿងញៀន និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ថ្នាំ​។​

    ឥឡូវ​ប៉ូលិស​កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្សពួក និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

អ្នកនឹងចូលចិត្ត

មតិយោបល់