adverise with khmeread Grandmacheat 1024x539

នាង​ប្រាប់​ជីដូន​ថា​ប្តី​នាង​ផិតក្បត់ ជីដូន​នាង​ប្រាប់​ឱ្យធ្វើ​រឿង​មួយ​នេះ​

​    ​បន្ទាប់ពី​ស្រី្ត​វ័យក្មេង​ម្នាក់​បានដឹងថា​ប្តី​នាង​ផិតក្បត់ នាង​ក៏​កើតទុក្ខ​ជាខ្លាំង​។ នាង​បាន​ប្រឈមមុខ​ជាមួយ​បញ្ហា​ជាច្រើន និង​ចង់​ចុះ​ចាញ់ហើយ​បោះបង់ចោល​ជីវិត​អាពាហ៍ពិពាហ៍​នេះ​។ បន្ទាប់មក​ជីដូន​បាន​នាំ​ចៅស្រី​ម្នាក់នេះ​ទៅផ្ទះ​បាយ ហើយ​ដាក់​ទឹក​បី​ឆ្នាំង​ដាំ​លើ​ចង្ក្រាន​។ ឆ្នាំង​ទីមួយ​ជីដូន​បានដាក់​ការ៉ុត ឆ្នាំង​ទី​ពីរ​ដាក់​ស៊ុត និង​ឆ្នាំង​ចុងក្រោយ​ដាក់​គ្រាប់​កាហ្វេ​។​

​    ​បន្ទាប់ពី ២០ នាទី ជីដូន​បាន​បិទ​ភ្លើងចង្ក្រាន​នោះ​។ ជីដូន​បាន​យក​ការ៉ុត ស៊ុត និង​គ្រាប់​កាហ្វេ​ដែល​ដាំ​រួច​ដាក់ចូល​ទៅក្នុង​ចាន​បី​ផ្សេងគ្នា​។​

​    ​ជីដូន​បាន​ប្រាប់​ចៅ​ឱ្យ​ស្ទាប​ការ៉ុត​ថា​វា​មាន​សភាព​បែបណា ហើយ​ចៅស្រី​និយាយថា​ការ៉ុត​នោះ​ទន់​។ បន្ទាប់មក​ជីដូន​ប្រាប់​ចៅស្រី​ឱ្យ​យក​ស៊ុត​បំបែក​សំបក​ចេញ​។ ចុងក្រោយ ជីដូន​នាង​បានឱ្យ​នាង​ផឹក​កាហ្វេ​បន្តិចបន្តួច​។ បន្ទាប់មក​ចៅស្រី​បាន​សួរថា​តើ​ទាំងអស់នេះ​មានន័យ​ដូចម្ដេច​?

​    ​ជីដូន​បាន​ឆ្លើយថា ទាំងអស់នេះ​គឺជា​របស់​ដែល​ប្រឈម​នឹង​ទឹក​ក្តៅ ហើយ​វា​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ​គ្នា​ចំពោះ​ទឹក​ក្តៅ​នោះ​។ ការ៉ុត​ដំបូង​រឹង ប៉ុន្ដែ​បន្ទាប់ពី​វា​ត្រូវ​ទឹក​ក្តៅ វា​ក្លាយជា​ទន់ជ្រាយ​។ ស៊ុត​ពេល​មិនទាន់​ស្ងោរ​គឺ​ផុយស្រួយ​បំផុត ប៉ុន្ដែ​បន្ទាប់ពី​ត្រូវ​ទឹក​ក្តៅ ពួកវា​ក៏​ក្លាយជា​រឹង​។ ចុងក្រោយ​គ្រាប់​កាហ្វេ​គឺ​ពិសេស​ជាងគេ ព្រោះ​អាច​ប្ដូរ​ពណ៌​ទឹក​ដែល​ពុះ​បាន​។ ជីដូន​បាន​សួរ​ចៅ​ថា "​តើ​ចៅ​ស្ថិតក្នុង​មួយណា​?"​។ ជីដូន​ចង់ដឹងថា​តើ​ចៅស្រី​នឹង​ឆ្លើយតប​ទៅនឹង​បញ្ហា​ដោយ​របៀប​ណា​។​

​    ​ការ៉ុត​ហាក់បីដូចជា​រឹង​និង​ខ្លាំង ប៉ុន្ដែ​វា​អាច​ប្រែ​ទៅជា​ទន់​វិញ​។ តើ​ចៅស្រី​ចង់​ដូច​ស៊ុត ដែល​ក្រោយពេល​ងាប់​ហើយ​បែរជា​ខ្លាំង​និង​រឹងមាំ​? នេះ​មិន​ខុស​អី​ពី​ការ​ក្លាយជា​មនុស្ស​រឹងប៉ឹង​បន្ទាប់ពី​ឆ្លងកាត់​ការលំបាក ការស្លាប់​សាច់ញាតិ ការបែកបាក់​ប្តី​ប្រពន្ធ ឬក៏​បញ្ហា​ហិរញ្ញ​វិ​ត្ថុ​នោះទេ​។ 

​    ​ឬមួយ​ក៏​ចៅស្រី​ចង់​ដូចជា​គ្រាប់​កាហ្វេ​? វា​មាន​ក្លិនក្រអូប​ឈ្ងុយ និង​មានឱជារស​នៅពេល​ត្រូវ​ទឹក​ក្តៅ និង​អាច​ប្ដូរ​ពណ៌​ទឹកបាន​។ តើ​ចៅ​នឹង​ស្តារ​ស្ថានភាព​ឱ្យ​ល្អប្រសើរ​ឡើងវិញ​បន្ទាប់ពី​ជួប​រឿង​អាក្រក់​ក្នុង​ជីវិត​?

​    ​គ្រប់គ្នា​គួរ​ធ្វើ​ដូចជា​គ្រាប់​កាហ្វេ​។ មិនមែន​មនុស្ស​គ្រប់រូប​សុទ្ធ​តែមាន​សេចក្ដីសុខ​នោះទេ ប៉ុន្ដែ​យើង​ត្រូវតែ​ដោះស្រាយ​ឱ្យ​អស់ពី​សមត្ថភាព​ពេល​ជួប​បញ្ហា​។ កុំ​ខ្វល់​ពី​អតីតកាល រឿង​ឈឺចាប់ និង​បរាជ័យ ប្រសិនបើ​អ្នក​ចង់​រស់នៅក្នុង​អនាគត​ដ៏​ត្រចះត្រចង់​៕

adverise with khmeread
ប្រភព៖ រក្សាសិទ្ធិដោយខ្មែររីដ

អ្នកនឹងចូលចិត្ត

មតិយោបល់