adverise with khmeread 97dc06b9 5d9d 4f86 a595 dfefb78c720c

អាវុធហត្ថ​បង្ហាញមុខ​បុរស​ម្នាក់​ដក​កាំភ្លើង​សំញែង​មក​កាង​ឡាន​ដឹកទំនិញ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​បង្ហាញមុខ​នា​ព្រឹក​ថ្ងៃទី​៣​ មិថុនា​នេះ បន្ទាប់ពី​បាន​ឃាត់ខ្លួន​នៅពេល​ដក​កាំភ្លើង​សំ​ញ៉ែង​មក​កាង​ឡានធំ​ដឹកទំនិញ​ប្រភេទ​២​តោន​កន្លះ​ ដែល​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ឃាត់ ពី​ការបើក​ហួស​ម៉ោង​កំណត់​បើក​ចូល​ក្រុង បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​ និង​២០​នាទី​ល្ងាច ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ប្រេង​ឥន​ន្ទៈ​តេ​លា ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្រះចក ព្រំ​ទល់​ខណ្ឌ​ឬ​ស្សី​កែវ និង​ខណ្ឌដូនពេញ។​

    មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ បានឱ្យដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ហាម​មិន​ឲ្យ​រថយន្ត​ធន់​ធំ បើក​ចូលក្នុង​ក្រុង​ព្រោះ​មាន​ម៉ោង​កំណត់​នោះ ដូច្នេះហើយ​លោក​អភិបាលខណ្ឌ​ដូនពេញ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ខណ្ឌដូនពេញ ដាក់​គោលដៅ​ផ្សេងគ្នា​ដើម្បី​ស្ទាក់​ឃាត់​រថយន្ត​ធន់​ធំ​ដែល​បើក​ចូលក្នុង​ក្រុង​ទាំងនោះ ដែល​បំពាន​និង​សារ​ចរាចរ​ណែនាំ របស់​សាលា​រាជធានី​ភ្នំពេញ មក​អប់រំ​ណែនាំ​។​

    ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី​២ ខែមិថុនានេះ ស្រាប់តែ​រថយន្ត​ធុន​ធំ​ប្រភេទ​ដឹកទំនិញ ពណ៌​ខៀវ ពាក់​ស្លាក​លខ​ភ្នំពេញ 3A-9198 ​ដែល​បើក​តាមផ្លូវ​ជាតិ​លេខ​៥ ចូល​ក្រុង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ព្រោះ​រថយន្ត​នោះ​គ្មាន​ប័ណ្ណបើកបរ​អនុញ្ញាត​ឲ្យ​ចូល​ក្រុង។​

    ស្រាប់តែ​ពេលនោះ តៃកុង​ឡាន​បាន​ទូរស័ព្ទ​ចុះឡើង​រក​ខ្នង​មកជួយ​អន្តរាគមន៍​។ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​បុរស​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មានមក​កាង​រថយន្ត​នោះ​ហើយ​បាន​ស្រែក​ឡូឡា ព្យាយាម​មិន​ឲ្យ​ឃាត់​រថយន្ត​យកមក​សាលាខណ្ឌ​ដូនពេញ​នោះទេ។​

    មិនតែប៉ុណ្ណោះ​អ្នក​ដែល​មក​កាង​ទាំងនោះ​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​សំញែង​ចុះឡើង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយភ្លាមៗ​នោះ​លោក​គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ បាន​បញ្ជា​ឲ្យ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ចុះទៅ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ព្រមទាំង​ឃាត់ខ្លួន​ជន​ដែល​ដក​កាំភ្លើង​រូបនោះ​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម​ផងដែរ។ ​ចំណែកឯ​បក្ខពួក​២​នាក់​ទៀត​រត់គេចខ្លួន​បាត់។​

    មន្ត្រី​បន្តថា ក្រោយពី​ឃាត់ខ្លួន​ជន​ដែលមាន​កាំភ្លើង​រូបនោះ​ហើយ​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ បញ្ជាក់ថា​កាំភ្លើង​ដែល​ដកហូត​បាន​នោះ ជា​កាំភ្លើង​ជ័រ​បាញ់​គ្រាប់កង់ ដែល​អា​សម្លាប់​មនុស្ស​បាន​ដូច​កាំភ្លើង​មែនទែន​ចឹ​ង​ដែរ។ ​ព្រមទាំង​ដកហូត​មាន​ថ្នាំ​ញៀ​និង​ប្រដាប់ប្រដា​ប្រើប្រាស់​មួយចំនួនទៀត​ផងដែរ​។​

    មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​បញ្ជាក់ថា ជនសង្ស័យ​រូបនោះ​ ឈុំ ពិ​ឆៃ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​បើកបរ ស្នាក់​នៅផ្ទះ​លេខ​៩១​ផ្លូវ​បេតុង​ស​ភូមិ សង្កាត់​ពងទឹក​ខណ្ឌដង្កោ​។​កំពុង​ឃាត់ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់