adverise with khmeread 1b593f55 aadc 4f6d 9478 192eff28cf9d

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅក្រោម​ផ្ទះ​

    ព្រៃវែង ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​កាលពី​ថ្ងៃទី​២ មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោងប្រហែល​១០​ និង​៣០នាទី​យប់​នៅ​ចំណុច ភូមិ​ទួល​ជ្រៃ ឃុំ​អំពិល​ក្រៅ​ស្រុក​ស៊ីធរ កណ្តាល ដោយ​មូលហេតុ​មាន​ជំងឺ​ប្រចាំកាយ​និង​ផឹកស្រា​ជាប្រចាំ។​

    ប៉ូលិស​និ​យា​យ​ថា បុរស​នោះ​ឈ្មោះ​​ ទុយ ​យឿន ភេទប្រុស អាយុ ៥៨ ឆ្នាំ  នៅ​ភូមិ​ទួល​ជ្រៃ ឃុំ​អំពិល​ក្រៅ​ស្រុក​ស៊ីធរ កណ្តាល បាន​ចងក​សម្លាប់ខ្លួន នៅក្រោម ផ្ទះ​របស់គាត់។ លុះដល់​ម៉ោង៥ និង២០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ទើប​ប្រជាពលរដ្ឋ​នៅ​ជិតខាង ប្រទះឃើញ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។​

    ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចុះ​ដល់​គោលដៅ និង​ធ្វើការ​ត្រួតពិនិត្យ​លើ​សាកសព​។ ឆ្លងតាម​ការពិនិត្យ​សាកសព ឈ្មោះ​ខាងលើ ពិតជា ចង ក សម្លាប់​ខ្លួនឯង​ប្រាកដ​មែន។ មូលហេតុ មាន​ជម្ងឺ​ប្រចាំកាយ និងផឹកស្រា​ជាប់​ជាប្រចាំ។​​ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ប្រគល់​សាកសព ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់