42255153 27a2 465d 9022 cbfb9c2dfb3b

ផ្ទុះ​កូដកម្ម​នៅ​សិប្បកម្ម​កាត់ដេរ​ជី អ៊ី​ន​បន្ទាប់ពី​ថៅកែ​« បិទ​សាប៊ូ​គូទ »

    ភ្នំពេញ ៖ កម្មករ កម្មការិនី​ប្រមាណ​ ៦០ ​នាក់​លើ​កម្មករ​សរុប ​១៨០ ​នាក់​បាននាំគ្នា​ធ្វ​កូដកម្ម​ដោយ​អហិង្សា​នៅមុខ​សិប្បកម្ម​កាត់ដេរ ជី អ៊ីន នា​វេលា​ម៉ោង៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី០៣ ​មិថុនា​ ឆ្នាំ​២០១៦ ស្ថិតនៅ ផ្លូវ​៣៧១​សឡា​ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​បើក​លុយ​ផ្តាច់​តាមច្បាប់​ការងារ​បន្ទាប់ពី​ថៅកែ​ជនជាតិ​ចិន​រត់ចោល​រោងចក្រ។​

    កម្មករ​បានឱ្យដឹងថា មូលហេតុ​ដោយសារ​ថៅកែ​បានធ្វើ​ការផ្អាក​ការងារ​កម្មករ​​ចំនួន ២ ខែ​កន្លះ និង​បើក​លុយ​ជូន​កម្មករ​ក្នុង​ម្នាក់​ត្រឹមតែ​ ៦០​ ដុល្លារ តែ​កម្មករ​មិន​ព្រម​ហើយ​ជាក់ស្តែង​ថៅកែ​មិនបាន​នៅក្នុង​សិប្បកម្ម​នោះទេ​គឺ​រត់ចោល​រោងចក្រ​។ បន្ទាប់មក​កម្ម​ករបា​ន​ពឹងពាក់​សហព័ន្ធ​សហជីព​ដើម្បី​កម្មករ​កម្ពុជា របស់លោក ​ហ៊ុយ សម្បត្តិ ជួយ​តែ​ជាក់ស្តែង ពុំទាន់​មាន​ដំណោះ ស្រាយ​។​

    នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ​កម្មករ កម្មការិនី​ដែល​ដឹកនាំ​ដោយ​សហជីព​លោក​ហ៊ុយ សម្បត្តិ នឹង​ហែ​ទៅកាន់​ក្រសួង​ការងារ​ដើម្បី​សុំ​កិច្ច​ជួយ​ធ្វើ​អន្តរាគមន៍​ពី​លោ​រដ្ឋមន្ត្រីក្រសួង​ការងារ​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់