adverise with khmeread 8fb7fca0 6763 4ea6 a5da 668ff684c671

ព័ត៌មាន​បន្ថែម ៖ ក្រឡាប់​រថយន្ត​ដឹក​ឥដ្ឋ​សង្កត់​កម្មករ​២​នាក់​របួសធ្ងន់​និង​២​នាក់​ទៀត​របួស ស្រាល​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្មករ​លើកដាក់​ដុំឥដ្ឋ​២​នាក់​បាន​កប់​នៅក្នុង​ឥដ្ឋ​រាប់រយ​ដុំ របួសធ្ងន់​​ និង​កម្មករ​២​នាក់​ទៀត រងរបួស​ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​ឥដ្ឋ​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក ថ្ងៃទី​០៣ មិថុនា ឆ្នាំ២០១៦ ស្ថិត​ចំណុច​ស្ពាន​លី​យ៉ុង​ផាត់​ខាងកើត ក្នុងភូមិ​ព្រែ​កតា​មាក់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។​

    ប្រភពព័ត៌មាន​ពី​តៃកុង​រថយន្ត ឈ្មោះ មាត់ ត្រាង អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​មុខ​កំពូល បានឱ្យដឹងថា ក្នុង​រថយន្ត​គាត់​មាន​មនុស្ស​ជិះ​៤​នាក់​ជា​កម្មករ រួមទាំង​គាត់​ជា​អ្នកបើក បាន​ដឹក​ដុំឥដ្ឋ​ចេញពី​ស្រុក​មុខកំពូល ឆ្ពោះទៅ​ដាក់ឱ្យ​ម៉ូយ​នៅ​ម្តុំ​ផ្សារ​ថ្នល់ទទឹង ខេត្តកំពង់ស្ពឺ។​


    មាត់ ត្រាង បន្តថា គាត់​បើករថយន្ត​នៅ​ពីក្រោយ​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ទៀត ស្រាប់តែ​មកដល់​ចំណុចកើតហេតុ រថយន្ត​ដឹក​ឥដ្ឋ​ខាងមុខ​នោះបាន​ចាប់​ហ្វ្រាំង​ឈប់​ភ្លាមៗ​ព្រោះ​ស្ទះ​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ដី​នៅខាងមុខ​ដែរ។​

    ពេលនោះ​គាត់​ក៏​បួង​ចង្កូត​កុំឱ្យ​ប៉ះគ្នា ស្រាប់តែ ជ្រុល​បណ្តាលឱ្យ​ក្រឡាប់​តែម្តង។ ក្នុង​ហេតុការណ៍​ក្រឡាប់​នោះដែរ មាន​កម្មករ​ចំនួន​២​នាក់​បាន កប់​នៅក្នុង​គំនរ​ដុំឥដ្ឋ​រាប់ពាន់​ដុំ រួច​ត្រូវបាន​ប្រជាពលរដ្ឋ រួម​និង​កម្មករ​ផ្សេងទៀត​ជួយ​កកាយ យកចេញ​ដឹកយក​ទៅ​
​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់