ភ្នំពេញ ៖ ខែឧសភាគិតថ្ងៃទី៣ដល់២មិថុនា ឆ្នាំ២០១៦កន្លងទៅនេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបករណីគ្រឿងញៀបាន២ករណី ស្មើនឹង ១៩ លើកឃាត់មនុស្ស ៦៦ នាក់(ស្រី ៩ នាក់)ដកហូតថ្នាំញៀន ៣៥១ កញ្ចប់តូចនិងម្សៅស ៥៤,៦៥ ក្រាម។
មន្ត្រីអាវុធហត្ថរាជធានីបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី៣ឧសភាថា ការបង្ក្រាបខាងលើនេះបែងចែកជា៣ផ្នែកគឺ១-ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ១១ លើកឃាត់ខ្លួន ២២ នាក់(ស្រី ៤ នាក់)២-សម្រួលឱ្យប្រើប្រាស់គ្រឿងញៀន ១ លើកឃាត់ខ្លួនបានម្នាក់(ប្រុស)និង
៣-ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ៨ លើកឃាត់មនុស្ស ៤៣ នាក់(ស្រី ៥ នាក់)។
របាយការណ៍បញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះអាវុធហត្ថដកហូតបានថ្នាំញៀនប្រទឹកកក៣៥១កញ្ចប់និង៥៤ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៥,លុយខ្មែរ ១៩៧.៥០០ រៀល, លុយអាមេរិក ១៩ ដុល្លារ, ទូរស័ព្ទ២៤គ្រឿង, ម៉ូតូ ៩ គ្រឿង, ដាវសាម៉ូរ៉ៃ២, កាំបិត១, កាបូប៤, ថង់ប្លាស្ទីកនិងសម្ភារ:ប្រើប្រាស់មួយចំនួន។
ក្នុងនោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៦៤ នាក់ (ស្រី ៩ នាក់) បញ្ជូនទៅកន្លែងហ្វិកហ្វឺនម្នាក់និងបញ្ជូនទៅអាវុធហត្ថខេត្តកណ្ដាលម្នាក់ប្រុស។ អាវុធហត្ថរាជធានីម្ចាស់ការបង្ក្រាប ២ ករណីស្មើ ៦ លើកឃាត់ខ្លួន ៤៧ នាក់៕
