F598222d b38d 4d82 8e50 de08a2c5f259

ឃាត​មនុស្ស​១១​នាក់​នៅមុខ​ពេទ្យ​លោកសង្ឃ​ប្រើប្រាស់​គ្រឿងញៀន​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ចុះបង្ក្រាប​ទីតាំង​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​មនុស្ស​១១​នាក់​និង​សម្ភារៈប្រើប្រាស់​មួយចំនួន កាលពី​យប់​វេលា​ម៉ោង​១០ ​និង​១០​នាទី​ថ្ងៃ​០២ ​មេសា ឆ្នាំ​២០១៦ នៅ​តំបន់​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    លោក ​គួ​ក សុខ​ហួរ  អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ បាន​ថា​ដឹងថា កន្លងមក​កម្លាំង​រប​ស់​អធិការដ្ឋាន​ខណ្ឌ​បាន​ចុះ​ធ្វើ​រដ្ឋបាល​ជាច្រើនលើក​ច្រើនសា​មកហើយ​ក៏ឃាត់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​នាក់​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​ដោយសារតែ​តំបន់​នេះ​ស្មុកស្មាញ​ខ្លាំងពេក​ទើប​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​មានការ​ពិបាក​។​

    សមត្ថកិច្ច​ជំនាញ​ផ្នែក​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​មនុស្ស​ទាំង​១១​នាក់​ ដែល​ឃាត់ខ្លួន​នោះ​គឺ​អ្នក​ដែលមាន​សារធាតុ​ញៀន​នោះ​មាន​ចំនួន​៦​នាក់ ​ដោយឡែក​៥​នាក់​ទៀត​មិនមាន​សារធាតុ​ញៀត​ទេ​។​

    បច្ចុប្បន្ន​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​នាក់​កំពុង​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​។ ដោយឡែក​៥​នាក់​ទៀត​ដែល​មិនមាន​សារធាតុ​ញៀន​ត្រូវ​សមត្ថកិច្ច​ឱ្យឪ​ពុក​ម្តា​យមក​ធានា​យកទៅ​ផ្ទះ​វិញ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់