adverise with khmeread Ea06c426 9be3 41be 8150 1cf56c4b48a5

ម៉ូតូ​ធុន​ធំ​បុក ​C125​ បើក​ឆ្លងផ្លូវ របួស​៤​នាក់ ម៉ូតូ​ខ្ទេច​ទាំងពីរ​គ្រឿង​

    ភ្នំពេញ ៖ ម៉ូតូ​ចំនួន​២​គ្រឿង រង​ការខូចខាត មួយគ្រឿង​បាក់កខ្ទេច និង​មួយគ្រឿង​ទៀត បែក​ម៉ា​ស៊ី​ន ហូរ​ប្រេង​កក្លាក់ អ្នកជិះ​សងខាងសរុប​៤​នាក់ សំណាងល្អ រងរបួស​ល្មមៗ​ដោយសារ ម៉ូតូ​ទាំង​២​គ្រឿង បើក​បុក​គ្នា តាមផ្លូវ​បេតុង រោងចក្រ​QMI ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១០ ​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ នេះ​។​

    ភាគី​ខាង​ម៉ូតូ​ធន់​ធំ​ម្ចាស់​ឈ្មោះ ឃីម វុទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ លក់​ទូរស័ព្ទ មាន​ទីលំនៅ​ភូមិព្រៃទា សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ។ ​បើក​ម៉ូតូ​ធំ ម៉ាក យ៉ាម៉ាហា ពណ៌​ស លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-5885 ជិះ​គ្នា​៣​នាក់ បងប្អូន និង​មិត្ត​ភ័ក្ត្រ។​

    ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ អ៊ី​ន ហ៊ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល មុខ​រោងចក្រ​បឺ​រី ភូមិ​ជម្ពូ​វ័ន សង្កាត់ចោមចៅ មាន​ស្រុកកំណើត​ភូមិ​ដុប​ស្អាត ឃុំ​មានជ័យ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ។ ​ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក ហុងដា សេ​១២៥ សេរី​២០១២ ពណ៌​ខ្មៅពាក់​ស្លាក​លេខ ភ្នំពេញ 1BJ-4697។​

    ប្រភព​បានឱ្យដឹងថា ដំបូង​គេ​ឃើញ ភាគី​ខាង​ម៉ូតូ សេ​១២៥ ជិះ​ចេញពី​ផ្លូវលំ ពី​កើ​តទៅ​លិច ហើយ​ឆ្លងផ្លូវ បំណង​ឆ្ពោះទៅ​ត្បូង។ ស្របពេល ដែល​ម៉ូតូ​កំពុង​ឆ្លងផ្លូវ ត្រូវបាន​ម៉ូតូ ធុន​ធំ ម៉ាក យ៉ាម៉ាហា បើក​ពី​ជើង​ទៅ​ត្បូង ហ្វ្រាំង​មិនទាន់​ជ្រុល បុក​គ្នា​ពេញទំហឹង បណ្តាល ឲ្យ​ខូចខាត​ម៉ូតូ​ទាំងពីរ​គ្រឿង អ្នកជិះ​សងខាង​រងរបួស​ស្រាល។​

    ក្រោយ​កើតហេតុ ដោយសារ​ភាគី សងខាង និយាយ យក​ត្រូវ ទារ​រក​សំណង​រៀងៗ​ខ្លួន ត្រូវបាន​សមត្ថកិច្ច​វា​ស់វែង យក​ម៉ូតូ ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​ជា​បណ្តោះអាសន្ន រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់