adverise with khmeread 34dca56300000578 0 image a 36 1464894123515

ងាយស្រួល​ទៀតហើយ​! ម៉ាស៊ីន​តម្លៃ ៨៥០ ដុល្លារ​នេះ​អាច​អ៊ុត​និង​បត់​អាវ​ប្រើពេល​មិន​ដល់​មួយ​នាទី​ទេ​!

​    ​ប្រសិនបើ​ការ​អ៊ុត​និង​បត់​អាវ​របស់​អ្នកមាន​ច្រើន​ដំណាក់កាល​ពេក អ្នក​គួរ​មាន​របស់​ជំនួយ​មួយ​នេះ​ក្នុងផ្ទះ​ហើយ​។​

​    ​ក្រុមហ៊ុន​មួយ​នៅ​ទីក្រុង San Francisco បានបង្ហាញ​ពី​ម៉ាស៊ីន​ជំនួយ​អ៊ុត​និង​បត់​អាវ​តម្លៃ ៨៥០ ដុល្លារ ដែល​ធ្វើ​ការងារ​ដោយ​ស្វ័យប្រវត្តិ​ដោយ​ខ្លួន​វា​។​

​    ​ដោយ​ប្រសិទ្ធ​នាម​ថា "​មិត្ត​បត់​អាវ​របស់​អ្នក​" ម៉ាស៊ីន​ឈ្មោះ Foldimate នេះ​ប្រើ​នូវ​ខ្សែក្រវាត់​គាប​ជាមួយ​ដៃ​យន្ត​មួយចំនួន និង​ថាស​មួយ​សម្រាប់​រុញ​នៅពេល​អាវ​អ៊ុត​រួច ដោយ​ប្រើពេល​បត់​មិន​ដល់​មួយ​នាទី​ទេ​។​

​    ​FoldiMate ត្រូវការ​តែ ១០ វិនាទី​ប៉ុណ្ណោះ​ដើម្បី​បត់​អាវ ហើយពី ២០ ទៅ ៣០ វិនាទី​ទៀត​សម្រាប់​អ៊ុត​ស្នាម​ជ្រួញ​។​

​    ​វា​អាច​អ៊ុត​និង​បត់​អាវ​បាន​ពី ១៥ ទៅ ២០ កំ​ភ្លេ​រ​ក្នុងពេល​មួយ​លើក យ៉ាងណាមិញ​វា​មិនអាច​អ៊ុត​លើសពី ២០ កំ​ភ្លេ​រ​ក្នុងពេល​តែមួយ​បាន​នោះឡើយ​៕

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់