adverise with khmeread Article doc bg9t5 2x2xgtot4g9a6dece39511b75555 913 634x421

Calvin Harris ផ្តាច់ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ជាមួយ Taylor Swift ដោយសារ​ច្រណែន​នាង​ជោគជ័យ​ជាង​ខ្លួន​?

    ​Calvin Harris បាន​រក្សា​ភាព​ស្ងៀមស្ងាត់​របស់គាត់​អំពី​ការចែក​ផ្លូវ​គ្នា​ជាមួយ​មិត្តស្រី​ខ្លួន Taylor Swift ។​

​    ​ក្រោយពី​សេចក្តីរាយការណ៍​ថ្មី​បាន​បញ្ជាក់ថា គូស្នេហ៍​ទាំងពីរ​បានបញ្ចប់​ចំណងមិត្តភាព ១៥​ខែ​របស់ខ្លួន ដោយសារតែ Calvin "​ច្រណែន​" ជាមួយនឹង​ភាពជោគជ័យ​របស់​កំពូល​តារាចម្រៀង​ស្រី​ដែលជា​មិត្តស្រី​ខ្លួន ឌី​ជេ​សញ្ជាតិ​ស្កុ​តឡែ​ន​រូបនេះ​ក៏បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​របស់​ពួកគេ​ទាំងពីរ​ផងដែរ​។​

​    ​នៅក្នុង​សារ​នៅ​បណ្តាញ​សង្គម​របស់គាត់​បានបញ្ជាក់​ថា "​ហេតុផល​ពិតតែ​មួយគត់​នៅទីនេះ​គឺថា​ចំណងស្នេហា​មួយ​នេះ​ត្រូវ​ចប់​តែ​ប៉ុន​ណេះ ហើយ​អ្វីដែល​បន្សល់​ពី​ការ​ដាច់​ទំនាក់ទំនង​នេះ​គឺ​សេចក្តីស្រឡាញ់ និង​ការគោរព​ដ៏​ធំធេង​ចំពោះ​គ្នា​ទៅវិញទៅមក​"​។​

​    ​ខណៈ​សេចក្តីរាយការណ៍​ជាច្រើន​លើកឡើងថា​ការ​ដាច់​ទំនាក់ទំនង​នេះ​គឺធ្វើឡើង​ដោយស្មោះ​ស្ម័គ្រ ប៉ុន្តែ​ក្រោយមក​មានការ​អះអាងថា Calvin មិនអាច​រ៉ាប់រង​បាន​នូវ​ភាពជា​កំពូល​តារាចម្រៀង​របស់ Swift​។ 

​    ​ជាការ​ពិត​ប្រភព​ជិតស្និទ្ធ​របស់ Taylor បាន​ប្រាប់​ទៅកាន់​ទស្សនា​វ​ដ្តី People ថា Calvin បានបញ្ចប់​ទំនាក់ទំនង​ជាមួយនឹង​ម្ចាស់​បទ Bad Blood រូបនេះ​គឺ​ដោយសារតែ​អាជីព​របស់គាត់ "​រង​ការគំរាមកំហែង​" ពី​ស្នាដៃ​ដ៏​ជោគជ័យ​របស់​នាង Swift៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់