adverise with khmeread 2f929a3500000578 0 image a 33 1450866556628

ពួក ISIS គំរាម​ចាប់ពង្រត់​បរ​វ​កញ្ញាឯក​អ៊ីរ៉ាក់​បើ​មិន​ព្រម​ចុះចូល​ជាមួយ​ពួកវា​

​បរ​វក​ញ្ញា​គ្រង​ម្កុដ​អ៊ីរ៉ាក់​ដំបូងបង្អស់​ចាប់តាំងពី​ឆ្នាំ ១៩៧២ បានទទួល​ការព្រមាន​តាម​ទូរស័ព្ទ​ដ៏​គួរ​ឲ្យ​ខ្លាច​ថា នាង​នឹងត្រូវ​ចាប់ពង្រត់​ប្រសិនបើ​នាង​មិន​ព្រម​ចូលរួម​ជាមួយ​ក្រុម ISIS ទេនោះ​។

នាង Shaymaa Qasim Abdelrahman បានទទួល​ការ​គំរាម​បន្ទាប់ពី​នាង​បានក្លាយ​ជាបរ​វ​កញ្ញាឯក​ក្នុង​រដ្ឋធានី​បា​ដា​ដ​របស់​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​សៅរ៍ នេះ​បើតាម​បណ្តាញ​ផ្សព្វផ្សាយ​របស់​កាសែត al-Watan ក្នុងប្រទេស​កូ​វ៉ែត​។ 

​បរ​វក​ញ្ញា​អាយុ ២០ ឆ្នាំ​មកពី Kirkuk រូបនេះ​ត្រូវបាន​គេ​និយាយថា​ព្រួយចិត្ត​ជាខ្លាំង​បន្ទាប់ពី​ការ​គំរាម​តាម​ទូរស័ព្ទ​នេះ ប៉ុន្តែ​បាន​ទទូចថា​ការគំរាមកំហែង​នេះ​មិនអាច​បញ្ឈប់​នាង​ដើម្បី​សម្រេច​គោលបំណង​របស់​នាង​ឡើយ​។ 

​ប៉ុន្តែ​បន្ទាប់ពី​ចប់​ពី​ការប្រកួត​បរ​វក​ញ្ញា ដែល​រៀបចំ​លើកដំបូង​នៅ​អ៊ីរ៉ាក់​ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ បរ​វ​កញ្ញាឯក​រូបនេះ​បាន​ឲ្យ​ដឹងថា នាង​ប្តេជ្ញា "​បន្ត​ទៅមុខ​រហូត​ទោះបីជា​ជួប​ឧបសគ្គ​យ៉ាងណាក៏ដោយ​"​។ 

​ហើយ​នាង​បាន​ថ្លែងប្រាប់ NBC News ថា "​ខ្ញុំ​ចង់​សបញ្ជាក់​ប្រាប់ថា ស្ត្រី​អ៊ីរ៉ាក់​មាន​សិទ្ធិ​ស្មើភាព​ក្នុងសង្គម​។ នារី​ក៏មាន​សិទ្ធិ​ដូច​បុរស​ដែរ​។ ខ្ញុំ​មិន​ខ្លាច​អ្វី​ទាំងអស់ ព្រោះ​ខ្ញុំ​មាន​ជំនឿ​ជាក់​ថា​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​មិន​ខុស​នោះទេ​"៕

វីដេអូ៖

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់