adverise with khmeread 1

​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ម្នាក់​សុខចិត្ត​បោះបង់​អាជីព​ច្រៀង​ទៅ​ចាប់​អាជីព​បង្ហាញ​ម៉ូត​ឈុត​ក្នុង​ដើម្បី​ទ្រទ្រង់​ឆ្នាំងបាយ​របស់ខ្លួន

​    ​ទោះបីជា​តារាចម្រៀង​វ័យក្មេង​ជាច្រើន​តែងមាន​ក្តី​សុ​បិ​ន្ត​នឹង​ការ​ក្លាយជា​និមិត្តរូប​របស់​អ្នកគាំទ្រ ការទទួលបាន​ជោគជ័យ​នៅក្នុង​ឧស្សាហកម្ម​មួយ​នេះ​ប្រហែលជា​ពិបាក​ជាង​ការរំពឹងទុក​ឆ្ងាយ​របស់​ពួកគេ​។​

​    ​លើសពីនេះ​ទៀត​តាមរយៈ​ការបណ្តុះបណ្តាល​និង​ការហ្វឹកហាត់​ដ៏​លំបាក​មិនគួរ​ឱ្យ​ជឿ​មុនពេល​ធ្វើការ​បង្ហាញមុខ​លើកដំបូង តារា​ទាំងនោះ​អាច​នឹងត្រូវ​រង​ផលប៉ះពាល់​ទៅលើ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ផ្ទាល់ខ្លួន​ផងដែរ​ប្រសិនបើ​ការបង្ហាញ​របស់គេ​មិន​ទទួលបាន​ផល​ល្អ​។​

​    ​ជាការ​ពិត អតីត​តារាចម្រៀង​ស្រី Ruru បាន​បោះបង់ចោល​ជីវិត​ក្នុងនាម​ជា​តារា​ស្រី​ម្នាក់​ក្នុង​ក្រុម​ច្រៀង Tren-D របស់​នាង ដោយ​ងាក​មក​ចាប់​អាជីព​ជាតា​រា​ម៉ូ​ដែល​ឈុត​ហែល​ទឹក​ជំនួស​មកវិញ​។​

​    ​បើទោះបី​ក្រុម​អ្នកគាំទ្រ​បាន​សរសើរ Ruru សម្រាប់​ភាពល្អ​ឥតខ្ចោះ​នៅក្នុង​អាជីព​ជាតា​រា​ម៉ូ​ដែល ក៏មាន​បណ្តា​ប្រិយមិត្ត​មួយចំនួន​ក៏បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​របស់​ពួកគេ​ទៅលើ​ការចាកចេញ​ពី​ឧស្សាហកម្ម​តន្ត្រី​របស់​នា​ង​ផងដែរ​៕

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់