adverise with khmeread 34de823f00000578 3621174 image a 1 1464906833170

ខឹង​ទ្រាំលែងបាន ឪពុក​ជនរងគ្រោះ​ស្ទុះ​ដាល់​ឃាតករ​ចំ​កញ្ចប់​មុខ ព្រោះ​ហ៊ាន​សើច​ឌឺ ខណៈ​តុលាការ​កាត់ទោស​ប្រហារជីវិត​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានឱ្យដឹងថា ឪពុក​យុវតី​រងគ្រោះ​ដែល​ឃាតករ​ចាប់រំលោភ​ហើយ​សម្លាប់​បាន​ហក់​ឡើងលើ​តុ​ព្យាយាម​វ៉ៃ​ឃាតករ​សើច​ឌឺ​ម្នាក់​នៅក្នុង​តុលាការ បន្ទាប់ពី​រូបគេ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ 

​    ​ម៉ៃ​ឃើ​ល ម៉ា​ឌី​សុន (Michael Madison) ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពីបទ​សម្លាប់​នារី​បីនាក់​ក្នុងនោះ​មាន​ស៊ី​រ៉េ​ល​ដា ធឺ​រី (Shirelda Terry) អាយុ ១៨ ឆ្នាំ ឈ្មោះ អ៊ែន​ជែ​ល​ឡា ដេ​ស្គី​ន (Angela Deskins) អាយុ ៣៨ ឆ្នាំ និង សេ​ទី​សា ស៊ី​ឡា (Shetisha Sheele) អាយុ ២៨ ឆ្នាំ នៅ​រដ្ឋ​អូ​ហៃ​យ៉ូ កាលពី​ខែកក្កដា ឆ្នាំ ២០១៣​។ 

​    ​ឪពុក​របស់​កញ្ញា​ធឺ​រី គឺ​លោក វ៉ាន់ ធឺ​រី (Van Terry) បាន​កំពុងនិយាយ​អំពី​ការបាត់បង់​កូនស្រី​ជាទី​ស្រឡាញ់ បន្ទាប់ពី​ម៉ា​ឌី​សុន​ត្រូវបាន​កាត់ទោស​ប្រហារជីវិត ហើយ​ពេលនោះ​ស្រាប់តែ​គាត់​ហក់​ទៅ​វាយ​ឃាតករ​នោះ​តែម្តង ក្រោយ​ឃើញ​គេ​លួច​សើច​ឌឺ​។ 

​    ​ម៉ា​ឌី​សុន​អាយុ ៣៨ ឆ្នាំ​ត្រូវគេ​ប្រទះឃើញ​សើច​ឌឺ ខណៈដែល​តំណាង​បន្ទប់​សាលាក្តី Cuyahoga County នាំគ្នា​ចូលមក​ឃាត់​ឪពុក​ដ៏​សោកសៅ​ម្នាក់​នោះ​។ 

​    ​ពេល​លោក​ធឺ​រី​ត្រូវបាន​យកចេញ​ពី​បន្ទប់​កាត់ក្តី សាលក្រម​ក៏បាន​បន្តធ្វើ​។ ម៉ា​ឌី​សុន​មិនបាន​រងរបួស​អ្វី​នោះទេ​៕

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់