adverise with khmeread Kingii a wristband emergency flotation device thumb

លែងព្រួយបារម្ភរឿងលង់ទឹកជាមួយនឹងឧបករណ៍នាឡិកាសង្គ្រោះបន្ទាន់មួយនេះ

    ​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់ប្រមាណ​ឃើញថា មនុស្ស​ប្រហែលជា ៣៧ ម៉ឺន​បាន​លង់ទឹក​រៀងរាល់ឆ្នាំ ហើយ​យោងតាម​ឆ្នាំ​សមុទ្រ​អាមេរិក ៨២ ភាគរយ​នៃ​មនុស្ស​ទាំងនោះ​មិនបាន​ប្រើ​ពោង​សុវត្ថិភាព​នោះឡើយ​។​

​    ​ឧបករណ៍​ឈ្មោះ The Kingii គឺជា​ប្រដាប់​សង្គ្រោះ​ជីវិត​បន្ទាន់ ដែល​អាច​ខ្សែ​ពាក់​នៅ​ដៃស្ដាំ​របស់​អ្នក ហើយ​អ្នក​មិនមាន​អារម្មណ៍​ថា​ពាក់​ពោង​សុវត្ថិភាព​នោះឡើយ​នៅពេល​ពាក់​នាឡិកា​សង្គ្រោះបន្ទាន់​មួយ​នេះ​។ ឧបករណ៍​មួយ​នេះ​មានតម្លៃ ៨៩,៩៩ ដុល្លារ​នៅលើ​វេ​ប​សាយ Amazon​។​

​    ​Kingii មាន​ពោង​រាង​ស៊ីឡាំង​មួយ​សម្រាប់​បញ្ចេញ​ខ្យល់​អ៊ុក​ស៊ី​សែន​។ នៅពេលដែល​អ្នកទិញ​នាឡិកា​នេះ​អ្នកនឹង​ទទួលបាន​ពោង​ពីរ​ដែល​អាចជួយ​អ្នក​បាន​ពីរដង​។​

​    ​ដោយឡែក​ពោង​នេះ​អាច​យោង​មនុ​ស្សបាន​ទម្ងន់ ១២៥ គីឡូ ហើយ​បើក​នូវ​ប៊ូ​តុង​សង្គ្រោះបន្ទាន់​ហើយ​វា​នឹង​យោង​អ្នក​បាន​រយៈពេល ៤៨ ម៉ោង​៕

 

adverise with khmeread
ប្រភព៖ odditymall

អ្នកនឹងចូលចិត្ត

មតិយោបល់