adverise with khmeread 1

ដឹង​ទេ​ថា​តើ Ekin Cheng គិត​ដូចម្តេច​ចំពោះ​រឿង​ដែល​ភរិយា Yoyo Mung ឡើង​ទម្ងន់​?

​    ​កាលពីពេល​ថ្មីៗ​នេះ Yoyo Mung បានធ្វើការ​បង្ហាញខ្លួន​ជា​សាធារណៈ ហើយ​រូង​រាង​របស់​នាង​បាន​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង​ទៅដល់​សាធារណជន ខណៈដែល​ពួកគេ​ប្រៀបធៀប​រូបរាង​បច្ចុប្បន្ន​របស់​នាង​ទៅកាន់​អតីតកាល​ដ៏​ស្រស់ស្អាត​មុនពេល​ទទួល​ជីវិត​អាពាហ៍ពិពាហ៍​។​

​    ​យោងទៅលើ​វេ​ប​សាយ Asian Pop news តារា​សម្តែង​ស្រី​រូបនេះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា រូបរាង​បច្ចុប្បន្ន​របស់​នាង​ប្រហែលជា​កំពុងមាន​ទម្ងន់​កូន​ក្នុង​ផ្ទៃ​ហើយ​។​

​    ​Yoyo បាន​បដិសេធ​អំពី​ការលើកឡើង​ថា​នាង​មាន​ផ្ទៃពោះ ប៉ុន្តែ​នាង​បាន​ទទួលស្គាល់ថា​នាង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​បានឃើញ​រូបថត​មួយ​សន្លឹក​នោះ​។​

​    ​នាង​បាន​បញ្ជាក់ថា "​ខ្ញុំ​នឹងដាក់​តាំង​រូបថត​នោះ​នៅ​បន្ទប់​គេង​ដើម្បី​ក្រើន​រំ​ឮ​ក​ខ្លួនឯង​ថា ខ្ញុំ​មិនអាច​ឡើង​ទម្ងន់​បែប​នោះ​ទៀតឡើយ​"​។​

​    ​ក្រោយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក Ekin ចូលរួម​ព្រឹត្តិការណ៍​មួយ​និង​ត្រូវបាន​គេ​សួរ​អំពី​ទំហំ​រូបរាង​របស់​ប្រពន្ធ​គាត់​។​

​    ​គាត់​បាន​បញ្ជាក់ថា "​នាង​រីករាយ​នឹង​ទម្ងន់​នេះ ព្រោះ​នាង​មាន​រូបរាង​ស្គម​ពេក​នៅ​អតីតកាល​។ តើ​អ្នក​ចូលចិត្ត​នាង​បច្ចុប្បន្ន ឬ​ពីមុន​? ខ្ញុំ​ស្រឡាញ់​នាង​ដូចគ្នា​។ សំខាន់បំផុត គឺ​នាង​មាន​សុខ​ភាពល្អ​។ នាង​ហាក់ដូចជា​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​អំពី​ការធ្វើ​លំ​ហាត់ប្រាណ​? គឺជា​ពាក្យ​តែមួយគត់​ដែល​ត្រូវ​និយាយ​"​។​

​    ​Ekin ក៏បាន​បដិសេធ​ផងដែរ​ថា Yoyo មិនមាន​ផ្ទៃពោះ​អ្វី​នោះឡើយ ហើយ​គាត់​បាន​និយាយថា​វា​គ្រាន់តែ​ជា​ទិដ្ឋភាព​ផ្សេង​ប៉ុណ្ណោះ​នៃ​រូបថត​។​

​    ​គាត់​ក៏បាន​បន្ថែមថា ថ្ងៃកំណើត Yoyo នឹង​មកដល់​នា​ខែសីហា​ខាងមុខ ហើយ​គាត់​កំពុងមាន​គម្រោង​ផ្តល់ជូន​នាង​នូវ​ឧបករណ៍​ហាត់ប្រាណ​ដើម្បី​ធ្វើជា​វត្ថុ​អនុស្សា​រី​យ៍​ដល់​នាង​ផងដែរ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់