1

ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​រកឃើញ​ទីតាំង​មួយ​ស្រដៀង​ទីក្រុង​បាត់​ខ្លួន​ក្រោម​បាតសមុទ្រ​នៅ​ប្រទេស​ក្រិ​ក​

​    ​នៅពេល​ក្រុម​អ្នក​មុជ​ទឹកបាន​រកឃើញ​សសរ​និង​កន្លែង​ដើរ ពួកគេ​បាន​គិតថា ពួកគេ​រកឃើញ​ទីក្រុង​សម័យបុរាណ​នៅក្បែរ​សមុទ្រ​នៃ​កោះ Zakynthos ប្រទេស​ក្រិ​ក​។​

​    ​ប៉ុន្តែ​អ្វីដែល​ពួកគេ​បានគិត​ដំបូង​ថា​ជាទី​ក្រុង​សម័យបុរាណ​នោះ​គឺ​បាតុភូតធម្មជាតិ​ដែល​កើតឡើង​ដោយ​ឯកឯង​។ នេះ​បើ​យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​លើកឡើង​ដូច្នេះ​។​

​    ​ការសិក្សា​ថ្មី​ដែល​បាន​ចុះផ្សាយ​ក្នុង​ទស្សនាវដ្ដី Marine and Petroleum Geology នៅ​ថ្ងៃ​សុក្រ​នេះ​បាន​លាតត្រដាង​ថា ទីតាំង​បុរាណ​ដែល​ស្ថិតនៅក្រោម​ទឹក​ក្នុងប្រទេស​ក្រិ​ក​នោះ គឺ​បាន​បង្កើតឡើង​ដោយ​បាតុភូត​ភូមិសាស្ត្រ​ធម្មជាតិ​កាលពី​ប្រាំ​លាន​ឆ្នាំមុន​។​

​    ​អាជ្ញាធរ​ក្រិ​កបាន​ស៊ើបអង្កេត​ទីតាំង​នោះ ហើយ​ពួកគេ​មិនបាន​រកឃើញ​ភស្តុតាង​ច្បាស់លាស់​ណាមួយ​ដែលថា​វា​ជាទី​ក្រុង​បុរាណ​ដែល​បាន​បាត់ទៅ​ក្នុង​សមុទ្រ​នោះទេ​។​

​    ​អ្នកដឹកនាំ​និពន្ធ​នៃ​ការស្រាវជ្រាវ លោក​សាស្ត្រាចារ្យ Julian Andrews មកពី​សាកលវិទ្យាល័យ University of East Anglia's School of Environmental Sciences បាន​បកស្រាយ​ថា​បាតុភូតធម្មជាតិ​ដែលមាន​រាង​ដូច​នុំកង​នេះ​គឺជា​ការ​ជ្រាបចូល​នៃ​រ៉ែ​អ៊ី​ដ្រូ​កាបូន ដែល​វា​ជា​តំបន់​នៅ​បាតសមុទ្រ​ដែលមាន​ឧស្ម័ន​ធម្មជាតិ​កើតឡើង​។​

​    ​របាយការណ៍​លម្អិត​ដែល​បាន​សរសេរ​នៅក្នុង​ទស្សនាវដ្ដី​ខាងលើ ក៏បាន​លើកឡើង​ទៀតថា មីក្រុប​នៅក្នុង​កំណក​ស្នឹម​បាន​ប្រើ​នូវ​កាបូន​ក្នុង​មេតាន​ធ្វើជា​ឥន្ធនៈ ជា​លទ្ធផល​បាន​ផ្លាស់ប្តូរ​គីមី​របស់​កំណក​ស្នឹម​ទៅជា​ស៊ីម៉ង់ត៍​ធម្មជាតិ ដែល​គេ​ស្គាល់​ថា​បេតុង​នោះ​។​

​    ​ការសិក្សា​នេះ​ក៏បាន​បង្ហាញថា សំណង់​ដែល​ប្រទះឃើញ​ក្រោម​ទឹក​នេះ គឺជា​ហ្វូ​ស៊ី​ល​មួយ​ដែលមាន​សណ្ឋាន​ពី​សម័យកាល​មួយ​ហៅថា Pliocene (​ជាង ៥ លាន​ឆ្នាំមុន​គ​.​ស​.) ដែល​លេច​រូបរាង​ឡើង​ដោយសារតែ​ចរន្ត​ទឹកសមុទ្រ​បច្ចុប្បន្ន​។​

​    ​មានការ​សិក្សា​ប្រភេទ​នេះ​ជាច្រើន​ជុំវិញ​ពិភពលោក ប៉ុន្តែ​ភាគច្រើន​គឺ​ស្ថិតនៅ​ជម្រៅ​ទឹក​ជ្រៅ​៕

ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់