adverise with khmeread Cfefa7a4 4303 4c45 abf8 b13cff23d589

ស្វែងយល់​បន្ថែម​ជុំវិញ​រឿងរ៉ាវ​នៃ​ការបាត់​ខ្លួន​របស់​ក្មេងប្រុស Yamato

    ​រូបភាព​វីដេអូ​បានបង្ហាញ​ពី​លេណដ្ឋាន​កងទ័ព​ជប៉ុន​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​​ទី​ដែល​ក្មេងប្រុស Yamato Tanooka ត្រូវបាន​ក្រុមសង្គ្រោះ​រកឃើញ​នៅ​កោះ​ហុក​កៃ​ដូ​​ប្រទេស​ជប៉ុន​។​

​    នេះ​គឺជា​លេណដ្ឋាន​យោធា​និង​ជា​កន្លែង​ដែល​ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ម្នា​ក់បាន​ជ្រកកោន​ជា​​ច្រើន​ថ្ងៃ​​បន្ទាប់ពី​ត្រូវ​ឪពុកម្តាយ​របស់វា​បោះបង់ចោល​នៅ​តំបន់​ព្រៃ​ដែល​សម្បូរ​ដោយ​សត្វ​ខ្លាឃ្មុំ​ជាការ​ដាក់ទណ្ឌកម្ម​។​

​    ក្មេងប្រុស Yamato Tanooka ​ត្រូវបាន​រកឃើញ​នៅមាន​ជីវិត​និង​គ្មាន​របួសស្នាម​នោះទេ​ បន្ទាប់ពី​មន្ត្រីប៉ូលិស​១៣០​នាក់​ធ្វើ​ការរុករក​ជិតមួយ​សប្តាហ៍​នៅ​កោះ​ហុក​កៃ​ដូ ក្នុងប្រទេស​ជប៉ុន​។​ 

    ក្មេងប្រុស​រូបនេះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ បន្ទាប់ពី​ឪពុកម្តាយ​របស់​វា​ទុក​វា​ចោល​នៅ​ចិញ្ចើមផ្លូវ​ក្នុង​តំបន់​ព្រៃ​ជាការដាក់ទណ្ឌកម្ម​ចំពោះ​ការយក​ដុំថ្ម​គប់​លើ​រថយន្ត​។​ 

    ឥឡូវនេះ​​រូបភាព​វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ត្រូវបាន​គេ​បញ្ចេញ​ហើយ​ដែល​បានបង្ហាញ​ពី​លេណដ្ឋាន​យោធា​ជប៉ុន​ទី​ ដែល​កុមារា​រូបនេះ​ត្រូវក្រុម​បុគ្គលិក​សង្គ្រោះ​រកឃើញ​ចម្ងាយ​ប្រហែល​៤​គីឡូម៉ែត្រ​​ពី​កន្លែង​បាត់​ខ្លួន​។​

​    ក្នុង​រូបភាព​វីដេអូ​នេះ​គេ​អាច​ឃើញ​ពិធីករ​ទូរទស្សន៍​ម្នាក់​កំពុង​ពិនិត្យមើល​ទីតាំង​លេណដ្ឋាន​នោះ​ជា​កន្លែង​ដែល​ក្មេងប្រុស​បាន​ជ្រកកោនជិត​មួយ​សប្តាហ៍​។​

    ​និយាយ​ជា​ភាសា​ជប៉ុន ពិធីករ​រូបនេះ​បានបង្ហាញ​ទស្សនិកជន​នូវ​ពូក​ស្តើងៗ​មួយចំនួន ដែល​ក្មេងប្រុស​រូបនោះ​បាន​ប្រើប្រាស់​ដើម្បី​គេង​។​

​    លោក Takayuki Tanooka ជា​ឪពុក​របស់​ក្មេងប្រុស​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​សង្គ្រោះ​​បន្ទាប់ពី​រកឃើញ​ក្មេងប្រុស​វិញ​។​ ​លោកបាន​សូម​អភ័យទោស​ចំពោះ​ការបង្កើត​រឿងហេតុ​ដ៏​អ​កុស​ល្យ​នេះ​។​

    ​លោក Tanooka បាន​និយាយថា “​យើង​បានដឹង​ខុស​ចំពោះ​អ្វីដែល​យើង​បានធ្វើ​ ហើយ​វា​ពិតជា​ធ្ងន់ធ្ងរ​ពេក​ណាស់​។ យើង​ស្រឡាញ់គាត់​តាំង​ពីមុន ហើយ​សង្ឃឹមថា​នឹង​ផ្តល់​ការយកចិត្តទុកដាក់​ចំពោះ​គាត់​បន្ថែមទៀត​នៅពេលនេះ​”​។​

​    សមាជិក​ម្នាក់​នៃ​កងទ័ព​ស្វ័យការពារ​ជប៉ុន​បាន​និយាយថា​“​ទាហាន​ម្នាក់​ក្នុងចំណោម​ទាហាន​របស់​យើង​ត្រៀម​ហ្វឹកហាត់​នៅពេល​ព្រឹក​ហើយ​បាន​បើកទ្វារ​អាគារ​លេណដ្ឋាន​នោះ ស្រាប់តែ​ឃើញ​ក្មេងប្រុស​រូបនេះ​តែម្តង​”​។​

    នៅពេល​សួរថា “​តើ​ឯក​ជា Yamato មែន​ទេ​?” ក្មេងប្រុស​បាន​ឆ្លើយថា បាទ​។​ ​បន្ទាប់មក​និយាយថា ឃ្លាន ហើយ​ទាហាន​បានផ្តល់​ទឹកនំប៉័ង​និង​បាយ​ដល់​វា​។​

    Yamato ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​ ​ប៉ុន្តែ​សុខភាព​មិន​បញ្ហា​ទេ លើកលែងតែ​ស៊ី​តុ​ណ្ហ​ភាព​ក្នុង​ខ្លួន​ចុះខ្សោយ​ហើយនឹង​បន្ត​សម្រាក​នៅ​មន្ទីរពេទ្យ​មួយ​យប់ ដើម្បី​បង្ការ​​នេះ​បើតាម​ការលើកឡើង​រប​ស់​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​។​

​    កោះ​ហុក​កៃ​ដូ គឺជា​ជម្រក​របស់​ពពួកសត្វ​ខ្លាឃ្មុំ​ពណ៌​ត្នោត Ussuri ​ដែល​អាច​ធំធាត់​និង​មាន​ទម្ងន់​រហូតដល់​៥៥០​គីឡូក្រាម​ឯណោះ​។​​ ក្មេងប្រុស​ម្នាក់នេះ​អាច​រស់រាន​ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​នៅក្នុង​តំបន់​ព្រៃ​ដ៏​ក្រាស់​ ដែលមាន​ស៊ី​តុ​ណ្ហ​ភាពចុះ​ទាប​រហូតដល់​៧​ដឺ​ក្រេ​នៅពេល​យប់​ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​​បើទោះបីជា​វា​ស្លៀកពាក់​ត្រឹមតែ​អាវយឺត​និង​ខោ​ខូវប៊យ​។​

    Yamato បាន​និយាយថា​​ខ្លួន​បាន​ដើរកាត់​ភ្នំ​រហូតដល់​ប្រទះឃើញ​អាគារ​លេណដ្ឋាន ដែល​គេ​មិនបាន​ចាក់សោ​ទ្វារ​។​ Yamato បានផឹកទឹក​រ៉ូ​ប៊ី​ណេ​ក្បែរ​នោះ និង​គេង​នៅលើ​ពូក​ក្រាល​លើ​ឥដ្ឋ​។​

​    តាម​ទូរទស្សន៍ TV Asahi បាន​ឲ្យ​ដឹងថា ឪពុក​របស់ Yamatoមាន​ភាពអាម៉ាស់​ខ្លាំងពេក​មិន​ហ៊ាន​សារភាព​ការពិត នៅពេលដែល​ Tanooka បាត់​ខ្លួន​ ​ហើយ​គាត់​ទើបតែ​បង្ខំចិត្ត​ស្នើសុំ​ឲ្យ​ប៉ូលិស​ជួយ​ស្វែងរក​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ​។​ ​ដំបូង​ឡើយ លោក​បាន​អះអាងថា
ក្មេងប្រុស​រូបនេះ​វង្វេងផ្លូវ​​ខណៈពេល​អ្នក​ទាំងបី​ដើរលេង​បេះ​បន្លែ​ព្រៃ​។ ខ្លាឃ្មុំ​ពណ៌​ត្នោត​មាន​ប្រវត្តិ​សម្លាប់​មនុស្ស​ជាច្រើន​​ដោយ​មនុស្ស​ជាង​១៤០​នាក់ត្រូវបាន​សម្លាប់​ក្នុង​រយៈពេល​៥៧​ឆ្នាំ​ដំបូង​ក្នុង​សតវត្សរ៍​ទី​២០ កាលពី​ឆ្នាំ​១៩១៥ មនុស្ស​៧​នាក់​ត្រូវបាន​សម្លាប់​និង​បីនាក់​ផ្សេងទៀត​រងរបួស​​បន្ទាប់ពីខ្លាឃ្មុំ​ពណ៌​ត្នោត​ទម្ងន់​៣៨០​គីឡូក្រាម​និង​មាន​កម្ពស់​២,៧​ម៉ែត្រ​បាន​វាយប្រហារ​មក​​លើ​ភូមិ​ហុក​កៃ​ដូ នៅលើ​កកោះ​ហុក​កៃ​ដូ​ចំនួន​ពីរលើក​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់