adverise with khmeread A68df0a0 b054 400d 8970 747183d2383e

កុមារា​អាយុ​ប្រហែល​៤​ឆ្នាំ​ត្រូវ​ឃាតករ​ច្របាច់ក​សម្លាប់​បោះចោល​ក្នុង​ទឹកស្រះ​

    ភ្នំពេញ ៖ សព​ក្មេងប្រុស​អាយុ​ប្រហែល​៤​ឆ្នាំ​ ដែល​គេ​ប្រទះឃើញ​អណ្តែត​ទឹក​បឹង​កាលពី​ព្រឹក​ម៊ិ​ញ បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ធ្វើ​កោសល្យ​ពិច័យ​រួច​បាន​ពិនិត្យឃើញថា «​កុមារ​រងគ្រោះ​ត្រូវ​ឃាតករ​ច្របាច់ក​សម្លាប់» រួច​បោះចោល​ក្នុង​ទឹក​បឹង។​

    យ៉ាងណាក៏ដោយ​រហូតមក​ទល់​ល្ងាច​ថ្ងៃទី​៣ ​មិថុនា​នេះ គេ​នៅ​មិនទាន់​រក​ឪពុកម្តាយ​របស់​កុមារ​ខាងលើនេះ​ឃើញ​នៅឡើយ ហើយ​សមត្ថកិច្ច​បាន​អំពាវនាវ​ដ៏​ទទូច​ដល់​អាណាព្យាបាល​របស់​កុមារ​នេះ​បើ​បានទទួល​ដំណឹង​ហើយ សូម​ទំនាក់ទំនង​មក​សមត្ថកិច្ច ដើម្បី​ឈានដល់​ការស្រាវជ្រាវ​វែកមុខ​ឃាតករ មក​ផ្តន្ទាទោស​តាមច្បាប់។​

    គួររំលឹកថា កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​០៣ ​មិថុនា​ ឆ្នាំ​២០១៦​នេះ គេ​ប្រទះឃើញ​សព​កុមារា​ម្នាក់​ស្លាប់​អណ្តែត​ក្នុង​ទឹក​បឹង​ក្នុង​ដី​ឡូ​តិ៍​ក្រុមហ៊ុន​ឧ​ញ៉ា​លី​យ៉ុង​ផាត់​ផ្លូវ​បេតុង ក្រុម​២០ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។​

    សមត្ថកិច្ច​និយាយថា សព​នៅ​ពុំទាន់​ស្គាល់ឈ្មោះ  ភេទ​ប្រុស​អាយុ​ប្រហែល​៤​ឆ្នាំ​។​ ដំបូង​មាន​ក្មេង​រាយ​មង​បានឃើញ​សាកសព​អណ្តែត​ទឹក​បឹង​ក៏បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​។​

    បន្ទាប់ពី​បានធ្វើ​កោសល្យ​ពិច័យ​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ​«​ជា​ករណី​ឃាតកម្ម​ច្របាច់ក​សម្លាប់​រួច​បោះចោល​ក្នង​ទឹក​បឹង »។​

    ចំណែក​ប្រជា​ពល​ដ្ឋ​វិញ​ បាននាំគ្នា​និយាយ​អេចអូច​ខុសគ្នា​គ្មាន​ការពិត ខ្លះ​ថា​អាច​កូនក្មេង​ពាក់​គ្រឿងអលង្ការ ត្រូវ​ពួកចោរ​លួងលោម​ពី​ទីប្រជុំជន​ណាមួយ​ដឹក​តាម​យានយន្ត​មកដល់​ចំណុច​ខាងលើ​ក៏​ច្របាច់ក​ស្លា​ប់យក​គ្រឿងអលង្ការ, ខ្លះ​ថា ក្មេង​អាយុ​ប៉ុណ្ណឹង​មិនមែន​វង្វេងផ្លូវ​ទេ​អាច​ម្តាយ​វា​សម្លាប់​ដោយសារ​ប្រការ​ផ្សេងៗ​ក៏​អាច​ថា​បាន​....​។​

    យ៉ាងណាក៏ដោយ​សូម​ស្ងាត់  សូម​ទុកឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ការពិត​សិន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់