adverise with khmeread 35553e2c 9bbf 4d98 8741 068c5140be05

ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​

    ពោធិ៍សាត់ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​ប៉ូលិស​ក្រុង​ពោធិ៍សាត់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន នៅក្នុង​បន្ទប់​ជួល​របស់​នារី​ជួញ ដូរ​ផ្លូ​ភេទ ស្ថិតនៅ​ចំណុច​ភូមិ​បន្ទាយ​ដី សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ នៅវេលា​ម៉ោង ៧​យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    មន្ត្រី​អាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យ​ចំនួន​០៦​នាក់​នោះ​មានឈ្មោះ ៖ ទី១.ឈ្មោះ ឡៃ សុខ​គា ភេទ​ប្រុស អាយុ១៧ឆ្នាំ រស់នៅ​ភូមិ ក្រាំង​តាសែន សង្កាត់បន្ទាយ​ដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​, ២.ឈ្មោះ បិ​ច ចន្ទ្រា ភេទ​ប្រុស អាយុ១៧ឆ្នាំ រស់នៅ​ភូមិកែវសុវណ្ណ​ក្រោម សង្កាត់ បន្ទា​​យ​ដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​, ៣.ឈ្មោះ វ៉ាន់ សំអុល ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិពាលញែក​១ សង្កាត់ផ្ទះ​ព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​, ៤.ឈ្មោះ ចាន់ ស្រីនាថ ភេទ​ស្រី អាយុ២៩ឆ្នាំ រស់នៅ​ភូមិបន្ទាយ​ដី​លើ សង្កាត់បន្ទាយ​ដី​ល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, ៥.ឈ្មោះ គង់ សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ២៣ឆ្នាំ រស់នៅ​ភូមិបន្ទាយ​ដី​ក្រោម សង្កាត់បន្ទាយ​ដី ក្រុងពោ​ធិ៍សាត់ ខេត្តពោធិ៍សាត់​ និង​៦.ឈ្មោះ ភួ​ន សារ៉ាត់ ភេទ​ស្រី អាយុ៣៤ឆ្នាំ រស់នៅ​ភូមិកែវ​សុវណ្ណ សង្កាត់បន្ទាយ​ដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍​សាត់​។​

    វត្ថុតាង​ចាប់យក​រួមមាន​ ៖ ១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន១៦​កញ្ចប់​, ២. ជញ្ជីង​ថ្លឹង​ថ្នាំញៀន ​ចំនួន០១​គ្រឿង​, ៣. ថង​ផ្លា​ស្ទិ​ច​សំរាប់​ច្រក​សារធាតុ​ញៀន មួយចំនួន និង​ប្រដាប់​ជក់​សារធាតុ​មួយចំនួនទៀត​។​

    ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់ កសាង​សំណុំរឿង ដើម្បី​ប​ញ្ចូ​នប​ន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់