adverise with khmeread 92a986b1 6399 46ab b4bb e53646b28f2f

ឃាត់​បុរស​២​នាក់​រក្សាទុក ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

    ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​តំបែរ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង៨ និង១២​នាទី​ព្រឹក​នៅ​ភូមិ​បេង​ថ្មី ឃុំ​សេ​ដារ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​

    ប៉ូ​លិស​និយាយថា កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​តំបែរ បានធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន០២​នាក់​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១-ឈ្មោះ ស្រេ​ន ស្លៃ​ម៉ាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ​និ​ង២-ឈ្មោះ អេ​ល ស្រេ​ន អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ទាំងពីរ​នាក់​រស់នៅ​ភូមិ ឃុំ​ខាងលើ​។​

    សមត្ថកិច្ច​បាន​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន ចំនួន០៣​កញ្ចប់​ (​ធំ​០២ និង​តូច​០១​)។​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាល​ដំបូង​ខេត្ត​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់