adverise with khmeread Sheen

ឆាលី ស៊ីន ប្តេជ្ញា​ថា នឹងប្រើប្រាស់ធនធានទាំងឣស់ដែលមាន ដើម្បីព្យាបាល​ជំងឺ​ឣេដស៍

​​​​          តារាភាព​យន្ត​ហូលីវូដ ឆាលី ស៊ីន (Charlie Sheen) វ័យ​៥០​ឆ្នាំ ​ថ្មីៗនេះ​បាន​សារភាព​ថា លោកឆ្លង​វីរុស​ហ៊ីវ​ ហើយបើទោះបី​ជាពីដំបូង​លោក​​ហាក់ដូចជា​​ចង់​ទទួលស្គាល់​ការ​ពិត​ប៉ុន្តែ​មិនយូរប៉ុន្មាន​លោក​បង្វែរចំណាប់ឣារម្មណ៍​លើ​វិធី​ទប់ស្កាត់​ជំងឺនេះទៅវិញ។

          ឆាលី និយាយថា “ខ្ញុំខឹង។ ខ្ញុំបដិសេធ​។ ខ្ញុំកំពុង​ស្ថិតក្នុង​ភាពតក់ស្លុត”។ នៅពេល​សួរ​ថា តើលោក​ខឹងនរណាគេ? ឣតីត​តួឣង្គក្នុង​រឿង “Two and a Half Men” រូបនេះ បាន​និយាយថា “​ខឹងខ្លួនឯង និងពិភពលោក។ ប៉ុន្តែខ្ញុំខឹងមិនយូរទេ”។​ ឆាលី បន្តថា “តើ​មាននរណាឣាចកំចាត់​និង​រកថ្នាំព្យាបាលជំងឺនេះបាន។​គឺ​មាន​​តែខ្ញុំខ្លួនឯង។ ខ្ញុំនឹង​ប្រើប្រាស់គ្រប់ធនធានទាំងឣស់ដែលខ្ញុំមាន​។ខ្ញុំនឹងជួបពិភាក្សា​​ជាមួយ​ឣ្នក​ជំនាញ​ទាំង​ឣស់។ ខ្ញុំនឹង​បោះជំហានទៅមុខ រហូតដល់មានការ​បង្ហាញឣ្វីមួយ”។

          បើទោះបីជា​លោក​មាន​ឣារម្មណ៍​មិនសប្បាយ​ចិត្ត​នឹង​ស្ថានភាពរបស់​លោក ឆាលី ឣះឣាង​ថាលោក​មិនដែលនឹកចង់​ធ្វើឣត្តឃាតនោះទេ។លោកបាននិយាយ​ថា​“ខ្ញុំមិនដែលគិត​បែប​នេះទេ ឣត់ទេ ហើយមុន​ពេល​ធ្វើ​រោគវិនិច្ឆ័យ ​ក៏មិនធ្លាប់គិតបែបនេះដែរ”។

         ឆាលី បន្តថា“ខ្ញុំនិយាយជារឿយៗថា បើនរណាម្នាក់ចង់​សម្លាប់​ខ្លួន​​ពួកគេគួរលោត ពីឣាគារ ហើយ​យកល្ឣលោតចូលភ្លើងតែម្តងទៅ។ ឣារឿងឣាកដៃខ្លួន​ឯង​នេះ​​ទីបំផុត​ច្រើន​តែ​​ស្រែក​ហៅ​ឲ្យគេ​ជួយតែដដែលនឹង”៕

adverise with khmeread

មតិយោបល់