adverise with khmeread F4311d2a 5f00 4f15 bb8d 152715fcedad

ស្តា​របឹង​ប្រទះឃើញ​គ្រាប់បែក​មិនទាន់​ផ្ទុះ​

    កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​មានប្រសាសន៍ថា ​«​មូលក្លំ​តែម្តង ក្រឡេក​មួយ​ភ្លែត​ដូច​អំពូល​តាំង ប៉ុន្តែ​ជា​គ្រាប់បែក​សោះ​... កុំ​លេង​ឲ្យ​សោះ​គ្រោះថ្នាក់​ណាស់​ទាន​...»។​

    លោក​ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែបនេះ​បន្ទាប់ពី​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​នា​ថ្ងៃទី​០៣​មិថុនា​ឆ្នាំ​២០១៦ កាលពី​វេលា​ម៉ោង ១០​ព្រឹក​ក្រោយពី​ទទួល​ព័​ត៌​មាន​ពី លោក​ អ៊ំ ឈុន​ស្រេង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សោម ឃុំ​ឫស្សី​ជ្រោយ​​ ស្រុក​មុខកំពូល ខេត្តកណ្ដាល ជា​មេឃុំ​ឫស្សី​ជ្រោយ។



    លោក​មេឃុំ បាន​ប្រទះឃើញ​គ្រាប់​ខណ​:​លោក​បាន​ចុះទៅ​ជីកដី​ស្ដារ​បឹង​ជន្លេន ភូមិ​បឹង​ជន្លេន​ឃុំ​ឫស្សី​ជ្រោយ ស្រុ​មុខកំពូល ខេត្តកណ្ដាល ក៍បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​មិន​ស្គាល់ ប្រភេទ ដែល​​មាន​រាង​មូល​ពណ៌​លឿង នៅក្នុង​បំពង់​។​

    ក្រោយពី​ទទួលបាន​ព័​ត៌មាន​នេះ កម្លាំង​ប៉ុស្តិ​ឫស្សី​ជ្រោយ​បាន​ចុះទៅពិនិត្យ​និង​បានដាក់​សញ្ញា​គ្រោះថ្នាក់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ជៀសវាង​ប៉ះពាល់​គ្រាប់​នោះ បណ្តាល​ឲ្យ​គ្រោះថ្នាក់ រង់ចាំ ​CMAC មក​យកចេញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់