adverise with khmeread 5314e26c b6bf 473e bfec 0dbde4b71229

សមត្ថកិច្ច​ចុះជួយ​ដល់ផ្ទះ​ពលរដ្ឋ​ត្រូវ​ខ្យល់​កន្ត្រាក់​បោក​របើក​ដំបូល​(​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​របើក​ដំបូលផ្ទះ​ចំនួន​១​ខ្នង​កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១ ​និង​៣០​នាទី​រសៀល​នៅ​ចំណុច​ភូមិ​ទួល​អ​ង្គុ​ញ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​ តែ​មិន​បណ្តាលឱ្យ​រងរបួស​ឡើយ។​

    ប៉ូលិស​និយាយថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ ណុំ ធឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ ផ្ទះ​គាត់​មាន​ទំហំ​ទទឹង​៧​ម៉ែត្រ​×​បណ្តោយ​៩​ម៉ែត្រ​, កំពស់​៥,៥០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​សង្ក​សី​ជញ្ជាំង​សង្ក​សី​។​

    ក្នុងករណីនេះ​មិន​បណ្តាលឱ្យ​រងរបួស​ដ​ល់ម​នុស្ស និង​សត្វ​ទេ ព្រោះ​ក្រោយពី​ទទួល​ព័ត៌មាន​កម្លាំង​ប៉ូលិស​បាន​ចុះជួយ​អន្តរាគមន៍​ទាន់ពេល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់