adverise with khmeread 8294ac63 8a1d 49a7 b5c7 c7f5141027b6

ខ្យល់​កន្ត្រាក់​របួស​មនុស្ស​៤​នាក់​និង​រលំ​របង​៥០​ម៉ែត្រ​

    កណ្តាល ៖ លោក ​អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បាន​អំពាវនាវ​ថា «​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ អំឡុង​មាន​ភ្លៀង ខ្យល់ រន្ទះ ពេល​នៅ​កំពុងធ្វើដំណើរ ឬ​ជ្រក​ក្រោម​ដើមឈើ ព្រោះ​ហេតុថា​គ្រោះធម្មជាតិ​ពិតជា​កាចៗ​ណាស់​ទាន​ម្ចាស់​...»​។​

    លោកស្នងការ​អំពាវនាវ​ខាងលើនេះ បន្ទាប់ពី​មាន​ករណី​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​កើតឡើង​២​លើក​នៅ​ក្នង​ទឹកដី​ខេត្តកណ្តាល​គឺ ៖

    ករណី​ទី​០១​កើតហេតុ​ថ្ងៃទី​០៣​ មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១​រសៀល​នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល បណ្តាលឱ្យ​ជនរងគ្រោះ​០២​នាក់​ឈ្មោះ យ៉ាន់ រឿន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ​កសិករ​រ​បួស​ធ្ងន់ បែកក្បាល​ពីក្រោយ​និង​២-​ឈ្មោះ កុយ រី​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ របួសស្រាល​។ ទាំង​២​នាក់​នៅ​ភូមិ​ត្រពាំង​អណ្តូង ឃុំ​សំរោង​លើ។​

    ក្រៅពីនោះ​បណ្តាលឱ្យ រលំ​ដើមកា​ស្យា​០១​ដើម មក​សង្កត់​លើ​ជនរងគ្រោះ​២​នាក់ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា របួសធ្ងន់​១​នាក់​ស្រី ស្រាល​១​នាក់​ប្រុស​។​

    ករណី​ទី​០២​កើតហេតុ​ថ្ងៃទី​០៣ មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១​រសៀល​នៅ​ចំណុច​ភូមិ​ត្រពាំង​សុ​ព័រ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល បណ្តាលឱ្យ​រលំ​របង​ស័ង្កសី ហ៊ុំព័ទ្ធ​រណ្តៅ​ដី​របស់លោក តាក់ ជី​ឡៅ  ប្រវែង​៥០​ម៉ែត្រ រលំ។ ប៉ុន្តែ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់