adverise with khmeread B42f4fa3 bc65 4c30 955a 6374c7b98dc1

ចាប់ខ្លួន​បុរស​ជនល្មើស​តាម​ដីកា​ពីបទ​ជួញដូរ​គ្រឿ​ញៀន​

    បាត់ដំបង ៖ ប៉ូលិស​និយាយថា ក្រោម​បញ្ជា​ដឹកនាំ​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង ដែលមាន​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌ នៅ​ថ្ងៃទី០៣​ ខែមិថុនា ឆ្នាំ២០១៦ នេះ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​រតនមណ្ឌល និង​អាជ្ញាធរ​មូលដ្ឋាន​ចាប់ខ្លួន​ជនល្មើស តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១១១​ត​ព្រ ចុះ​ថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០១៦ របស់​ចៅក្រម​ជំនំជម្រះ​តុលាការខេត្ត​បាត់ដំបង លោក ជា វណ្ណៈ​។​

    ប៉ូលិស​បន្តថា ជនល្មើស​ឈ្មោះ ស សុ​វណ្ណា​រិ​ទ្ឋ​ ហៅ ឈឿន ណាក់ ភេទ​ប្រុស ​មុនពេល​គេចខ្លួន រស់នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដែលប្រព្រឹត្តិ​នៅ​នៅក្នុង​ក្រុង​បាត់ដំបង​និង​គេចខ្លួនបាត់​ពី​មូលដ្ឋាន។​

    ក្នុង​វិធានការ​នៃ​ការអនុវត្ត​ដីការ បស់​តុលាការ លោកស្នងការ​ខេត្តបាត់ដំបង​កំពុង​ចាត់វិធានការ​អនុវត្ត​លើ​ការងារ​នេះ​យ៉ាង​ក្តៅគគុក​បើទោះបីជា​ជនល្មើស គេចខ្លួន ពី​មូលដ្ឋាន​យូរប៉ុណ្ណា និង​ទៅដល់​ទីណា​ក៏ត្រូវ​តែ​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់