adverise with khmeread F5fc955c e48f 439e a5e8 a6e7cf44ffcc

ម៉ែ​! កូន​ប្រហែល​មិន​រស់​ទេ...

    តាកែវ ៖ យុវជន​ម្នាក់ បាន​ចង ក សម្លាប់ខ្លួននៅក្នុង​បន្ទប់ទឹក បាន​បង្ក​ការភ្ញាក់ផ្អើល ដល់​បងប្អូន​អ្នកស្រុក​អ្នកភូមិ​មក​ចោមរោម​មើល វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ស្នោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ។​

    ស្ត្រី​ជា​ម្ដាយ​ជនរងគ្រោះ បានឱ្យដឹងថា កូនប្រុស​គាត់​ឈ្មោះ ហួង វណ្ណា អាយុ​២៥​ឆ្នាំ រស់នៅ​ជាមួយ​គាត់ មាន​ជំងឺសរសៃប្រសាទ​រ៉ាំរ៉ៃ ជាប់​ខ្លួន ជា​យូរណាស់​មកហើយ។ នៅ​យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ កូនប្រុស​គាត់ បាន​និយាយ​ជាមួយនិង​គាត់​ថា "​ម៉ែ​ឱ្យ​គ្រូពេទ្យ​មក​មើល​ខ្ញុំ​ឬក៏​ឲ្យ​មក​សម្លាប់​ខ្ញុំ?"​។​

    ពេលនេះ បាត់​គ្រួ​ពេទ្យ​ទៅណា​ហើយ គាត់​ក៏​សួរថា កូន​ឯង​លេបថ្នាំ​ហើយ​នៅ? គេ​ឆ្លើយថា លេប​ហើយ​ប៉ុន្តែ​មិនដឹង​ជា​អ្នកណា​មក​និយាយ​ជាមួយ​ខ្ញុំ​នៅលើ​ក្បាល ព្រមទាំង​និយាយថា ម៉ែ​! កូន​ប្រហែល​មិន​រស់​ទេ។ តែ​គាត់​មិន​ចាប់អារម្មណ៍ សម្តី​ដែល​កូន​និយាយ​នោះទេ​។ លុះ​ព្រឹក​ឡើង​ក៏​ប្រទះឃើញ​កូន​គាត់​ចងក​សម្លាប់ខ្លួន មិនដឹង​ពី​ពេលណា​នៅក្នុង​បន្ទប់ទឹក​ស្លាប់បាត់​ទៅហើយ។​

    បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បានធ្វើ​ការពិនិត្យ​សាកសព​ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន។​

    សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់