adverise with khmeread 1

ទីបំផុត​អ្នកវិទ្យាសាស្ត្រ​អាច​ច្នៃ​ទឹកសមុទ្រ​ផឹក​បាន​ហើយ ដោយ​អាច​ផលិត​ទឹកសាប​បាន ៦,៣ លាន​លីត្រ​ក្នុង​មួយថ្ងៃ​!

    ​មុំ​បៃ​៖ មាន​រដ្ឋ​ចំនួន ១៣ កំពុង​វេទនា​រឿង​ខ្វះ​ទឹក​អំឡុង​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​ឆ្នាំនេះ​។ ដោយសារ​ហេតុនេះហើយ ទើប​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ឥណ្ឌា​បាន​បង្កើត​វិធី​ថ្មី​ដើម្បី​ធ្វើឱ្យ​ទឹកសមុទ្រ​អាច​ផឹក​បាន​។ ពួកគេ​អាច​ផលិត​ទឹកសាប​បាន ៦,៣ លាន​លីត្រ​ក្នុង​មួយថ្ងៃ​ពី​ទឹកសមុទ្រ​។ តើ​នេះ​មិនមែនជា​រឿង​អស្ចារ្យ​ទេ​?

​    ​ជាងនេះទៅទៀត ពួកគេ​ក៏បាន​បង្កើត​វិធីសាស្ត្រ​ចម្រោះ​ដ៏​ពិសេស ដែល​ធានាថា​ទឹក​ក្រោម​ដី​ដែល​ផ្ទុក​ជាតិ​អា​សេ​និក និង​អ៊ុយ​រ៉ានី​ញ៉ូ​ម​មាន​សុវត្ថិភាព​ក្នុងការ​ទទួលទៀន​ទៀតផង​។ 

​    ​រោងចក្រ​ផលិត​ទឹក​នេះ​ត្រូវបាន​សាងសង់​នៅ​ទីក្រុង Kalpakkam រដ្ឋ Tamil Nadu ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល Bhabha Atomic Research Centre​។ ពួកគេ​ប្រើប្រាស់​ចំហាយ​កាកសំណល់​ពី​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ដើម្បី​បន្សុទ្ធ​ទឹកសមុទ្រ​។ សមត្ថភាព​នៃ​ការ​បន្សុទ្ធ​ទឹក​គឺ ៦,៣ លាន​លីត្រ​ក្នុង​មួយថ្ងៃ​។​

​    ​ប​ច្ចុ​ប​ន្ប​ន្ន ទឹកសាប​កំពុង​ត្រូវបាន​ប្រើប្រាស់​នៅ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​រដ្ឋ Kudankulam​។ ទោះយ៉ាងណា យោងតាម​អ្នកកាសែត​ដែល​បាន​ភ្លក្ស​ទឹកសាប​នោះបាន​និយាយថា ទឹក​នោះ​មាន​រសជាតិ​ដូច​ទឹកសាប​ធម្មតា មិន​ប្រៃ​នោះទេ​។ 

​    ​រោងចក្រ​បែបនេះ​ក៏ត្រូវ​បាន​សាងសង់​រួចហើយ​ដែរ​នៅក្នុង​រដ្ឋ Punjab រដ្ឋ West Bengal និង រដ្ឋ Rajasthan នេះ​បើតាម​សម្តី​របស់លោក KN Vyas នាយក​មជ្ឈមណ្ឌល Bhabha Atomic Research Center and Mumbai៕

 

adverise with khmeread
ប្រភព៖ NDTV

អ្នកនឹងចូលចិត្ត

មតិយោបល់