adverise with khmeread Untitled 1

លោកអ្នក​កំពុង​ពិសា​ទឹកដូង​ទាំង​មិនដឹង​សក្តានុពល​រសជាតិ​រប​ស់វា​ហើយ ធ្វើតាម​វិធី​នេះ ទឹកដូង​នឹង​រឹតតែ​ឆ្ងាញ់​ទ្វេដង​!

​    ​វិធី​ល្អ​បំផុត​មួយ​ដើម្បី​ផឹកទឹក​ដូង​ប្រកបដោយ​ឱជា​រស​ឈ្ងុយឆ្ងាញ់​គឺ​ដុត​វា​លើ​រងើកភ្លើង​។ សម្រាប់​ការដុត​នេះ លោកអ្នក​ចាំបាច់​ត្រូវ​ជ្រើស​យកតែ​ដូងខ្ចី​ប៉ុណ្ណោះ​។ ចិត​សំបក​ដូង​ឱ្យ​សល់​តែ​ត្រឡោក រួច​ដុត​វា​លើ​រងើក​ធ្យូង​រហូត​ទាល់តែ​ត្រឡោក​ដូង​ខ្មៅ ឬ​ឆ្អិន​សាច់ដូង​។ បន្ទាប់ពី​ដុត​ហើយ ដូង​នេះ​មិន​ពិបាក​គាស់​យក​ទឹក​ទេ​។ លោកអ្នក​គ្រាន់តែ​យក​កាំបិត​ឆ្កៀល​ឱ្យចំ​ភ្នែក​ដូង រួច​ចាក់ទឹកដូង​ដាក់​កែវជា​ការ​ស្រេច​។ ផឹក​វា​ទាន់​នៅ​ក្តៅ​ឧណ្ហៗ​។ លោកអ្នក​ច្បាស់​ជា​លាន់មាត់​ថា យូរណាស់​មកហើយ​ម្តេច​មិន​ធ្វើបែបនេះ​!៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់