adverise with khmeread 34db317600000578 0 image a 36 1464880285804

មិនគួរ​ឱ្យ​ជឿ​! ដំរី​ចេះ​អង្វរ​មនុស្ស​ទុក​ជីវិត បន្ទាប់ពី​ត្រូវ​អ្នកប្រមាញ់​បាញ់​ត្រូវ​

​    ​នេះ​ជា​លើកដំបូង​ហើយ​ដែល​ដំរី​មួយ​បាន​អង្វរ​មនុស្ស​ឱ្យ​ទុក​ជីវិត​និង​ជួយ​វា បន្ទាប់ពី​វា​ត្រូវបាន​បាញ់​ដោយ​អ្នកប្រមាញ់​ម្នាក់​។​

​    ​ដំរី​ដ៏​ធំ​ដែលមាន​ឈ្មោះថា Ben នេះ​បានធ្វើឱ្យ​ភ្ញៀវទេសចរ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​វា​បាន​ទៅជិត​ផ្ទះសំណាក់​នៅ​ជើងភ្នំ​ឈ្មោះថា​ផ្ទះសំណាក់ Bumi Hills Safari ក្នុងប្រទេស​ស៊ីម​បា​វ៉េ​។​

​    ​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​លោក Nick Milne បាន​ភ្លាមនោះ​ក៏​សង្កេតឃើញ​ដំរី​រងរបួស​ត្រូវ​គ្រាប់ និង​បាន​ជួយ​វះកាត់​យក​គ្រប់​កាំភ្លើង​ចេញ​ខណៈដែល​ដំរី​នោះ​មើលទៅ​មាន​សភាព​របួស​ធ្ងន់ធ្ង​រណាស់​។​

​    ​នៅពេលនោះ​ជា​ថ្ងៃ​ចុង​សប្ដាហ៍​ទៅហើយ ដូច្នេះ​គាត់​ក៏បាន​តេ​ហៅ​អ្នក​ផ្សេងទៀត​ព្រមទាំង​អ្នក​ស្ម័គ្រ​ឱ្យ​ហោះ​ហើយ​ចម្ងាយ ៣២១ គីឡូម៉ែត្រ​ដើម្បី​មកជួយ​ដំរី​នោះ​។​

​    ​ពួកគេ​បាន​ចំណាយពេល ៦ ម៉ោង​ទើប​មកដល់​ដើម្បី​សង្គ្រោះ​ដំរី​នោះ ហើយ​ខណៈ​កំពុង​រង់ចាំ​លោក Ben បាន​និយាយថា ដំរី​នោះបាន​រង់ចាំ​ដោយ​ភាព​អត់ធ្មត់​បំផុត ដោយ​ទ្រាំ​ផឹកទឹក​និង​ស៊ី​ស្មៅ​ទាំង​ត្រដរ​។​

​    ​អ្នក​ជំនា​ញា​បាន​ចាក់​ថ្នាំ​សណ្តំ និង​បន្ទាប់មក​ធ្វើការ​ពិនិត្យ​រកឃើញថា​របួស​ជ្រៅ​នៅត្រង់​ស្មា ហើយ​ជឿថា​ជា​គ្រាប់កាំភ្លើង​របស់​អ្នកប្រមាញ់​។​

​    ​អ្វីដែល​ធ្វើឱ្យ​ពួកគេ​រន្ធត់ចិត្ត​គឺ​នៅពេល​រកឃើញ​មាន​ស្នាម​ប្រហោង​បាញ់​ដោយ​គ្រាប់កាំភ្លើង​នៅ​ត្រចៀក​ខាងឆ្វេង​របស់​ដំរី​នោះ​។ បន្ទាប់ពី​ព្យាបាល​រួច​អ្នកជំនាញ​បានដាក់​ឧបករណ៍​តាមដាន​លើ​ដំរី​នោះ​ដើម្បី​តាមដាន​សុខភាព​របស់​វា​៕

ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់