adverise with khmeread 1

កុំ​ឃើញ​គាត់​យក​ទឹក​សំបក​ក្រូច​ភ្លា​ស្អំជើង​ថា​ឥតប្រយោជន៍​! វា​អាច​ព្យាបាល​ឈឺសន្លាក់​យ៉ាង​ពូកែ​ស័ក្តិ​សិទ្ធ​

​    ​ក្រូច​ភ្លា​អាចជួយ​ព្យាបាល​ឈឺសន្លាក់​យ៉ាង​ពូកែ​ស័ក្តិ​សិទ្ធ ព្រោះ​វា​ដើរតួ​ជា​ថ្នាំ​បំពោក​សម្រាប់​បិត​លើ​កន្លែង​ឈឺសន្លាក់ និង ជួយ​កម្ចាត់​ឬ​បន្ថយ​ការឈឺចាប់​។ ខាងក្រោម​នេះ​ជា​រូបមន្ត​ប្រើ​ក្រូច​ភ្លា ជា​ពិ​សេ​សំបក​ដើម្បី​ព្យាបាល​ឈឺសន្លាក់​ដៃជើង​។ 

​    ​* គ្រឿងផ្សំ​
​    ​- សំបក​ក្រូច​ភ្លា ២ ផ្លែ​
​    ​- ប្រេង​អូ​លីវ​
​    ​
​    ​* របៀប​ធ្វើ​
​    ​យក​ដប​មាន​គម្រប​មួយ ហើយ​ដាក់​សំបក​ក្រូច​ភ្លា​ចូលក្នុង​ដប​នោះ​។ ចាក់​ប្រេង​អូ​លីវ​ឱ្យដល់​គម្រប​ដប​នោះ រួច​គ្រប​ឱ្យ​ជិត​ទុកចោល​រយៈពេល ២ សប្តាហ៍​។ 

​    ​* របៀប​ប្រើ​
​    ​បន្ទាប់ពី​ត្រាំ​ទុក​រយៈពេល ២ សប្តាហ៍ សូម​អនុវត្តតាម​វិធី​ដូចខាងក្រោម មុននឹង​ចូល​គេង​។ 

​    ​យក​បង់​រុំ​មួយចំនួន រួច​ស្រោច​ប្រេង​ស្លឹក​ក្រូច​ភ្លា​ពីលើ​បង់​រុំ​នោះ ហើយ​បិត​ត្រង់​កន្លែង​ដែល​ឈឺសន្លាក់​។ យក​ថង់​ប្លា​ស្ទិ​ករុំ​មួយ​ជាន់​ទៀត ហើយ​យក​ក្រណាត់​ក្រាស់​មួយ​បន្ថែមទៀត​មក​គ្រប​មួយតង់​បន្ថែមទៀត ហើយ​ទុកចោល​មួយ​យប់ (​ធ្វើ​នេះ​ដើម្បី​ធានា​ឱ្យ​ជាតិ​ប្រេង​ជ្រាប​ចូលក្នុង​សន្លាក់​បាន​ថេរ​)​។ 

​    ​លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​ឈឺសន្លាក់​ថយចុះ​ខ្លាំង​នៅពេល​ព្រឹក​។ លោកអ្នក​អាចធ្វើ​រាល់ថ្ងៃ នៅពេលណា​មាន​អារម្មណ៍​ធូរស្បើយ​សឹម​ឈប់​ប្រើ​៕

adverise with khmeread
ប្រភព៖ naturalcuresplanet

អ្នកនឹងចូលចិត្ត

មតិយោបល់