adverise with khmeread Osimen

​កីឡាករ​យុវជន Osimhen ទៅ​ទស្សនា​ក្លឹប Arsenal មុន​ទីផ្សារ​ដោះដូរ​កីឡាករ​មកដល់​ខែមករា​ខាងមុខ​

​កីឡាករ​យុវជន​អាយុ​ក្រោម ១៧ ឆ្នាំ​របស់​នី​ហ្សេ​រី​យ៉ា Victor Osimhen បាន​បញ្ជាក់ថា​រូបគេ​នឹង​មក​មើល​ក្លឹប Arsenal នៅមុន​លទ្ធភាព​ផ្ទេរ​មក​ក្លឹប​នេះ​នៅ​ខែមករា​ខាងមុខ​។ 

​កីឡាករ​ខ្សែប្រយុទ្ធ Osimhen ចាប់ផ្តើម​លេចធ្លោ​ក្នុងអំឡុងពេល​កាល​ប្រកួត​បាល់ទាត់​ពិភពលោក​យុវជន​ក្រោយ​អាយុ ១៧​ឆ្នាំ ដោយ​កីឡាករ​វ័យក្មេង​រូបនេះ​រក​គ្រាប់​បាល់​បាន ១០​គ្រាប់ ក្នុងការ​ប្រកួត​ចំនួន ៧​ដង ដែល​ជួយ​អោយ​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​ហេតុផល​ដូច្នេះហើយ​បានជា​ធ្វើ​ក្លឹប​បាល់ទាត់​ក្នុង​តំបន់​អ៊ឺរ៉ុប​មួយចំនួន​កំពុង​តាមដាន​លើ​កីឡាករ​រូបនេះ​ក្នុងនោះ​រួមមាន​ក្រុម Arsenal, Wolfsburg និង Tottenham សុទ្ធសឹងតែ​ចំណាប់អារម្មណ៍​ខ្ពស់​មកលើ​កីឡាករ​រូបនេះ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន កីឡាករ Osimhen បាន​បញ្ជាក់ថា​ក្រុម Wolfsburg អោយ​តម្លៃ​ខ្លួន​របស់គាត់​ខ្ពស់​គួរសម ប៉ុន្តែ​គាត់​នៅតែ​កំពុង​រង់ចាំ​មើល​អ្វីដែល​ក្រុម Arsenal នឹងធ្វើ​ចំពោះ​រូបគាត់​ផងដែរ ។ គាត់​បានបញ្ជាក់​ប្រាប់ថា " ខ្ញុំ​បាន​និយាយ​ជាមួយ​គ្រូបង្វឹក​របស់​ក្រុម Wolfsburg និង​ធ្វើ​ការសន្យា​ជាមួយគ្នា​ជាច្រើន​ប្រសិនបើ​ខ្ញុំ​ចុះហត្ថលេខា​ចូលរួម​ជាមួយ​ពួកគេ​។ ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹង​រក្សា​ពាក្យសន្យា​។ ប៉ុន្តែ​ខ្ញុំ​មិនទាន់​ស​ម្រ​ច​ចិត្ត​ថា​នឹងត្រូវ​ទៅ​ទីណា​នោះឡើយ ព្រោះ​ក្រុម​កាំភ្លើង​ធំ Arsenal បានបង្ហាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​មកលើ​រូបខ្ញុំ​ផងដែរ​។ បន្ទាប់ពី​ការធ្វើ​ទស្សនកិច្ច​របស់ខ្ញុំ​ទៅកាន់​ក្លឹប​នេះ ខ្ញុំ​នឹងមាន គោលដៅ​ច្បាស់លាស់​អំពី​កន្លែង​ណា​ដែល​ខ្ញុំ​ចង់ទៅ​ជាមិនខាន​"​។​

​កីឡាករ​មួយចំនួន​ត្រូវបាន​គេ​បញ្ចុះបញ្ចូល​អោយចូល​រួមជាមួយ Arsenal បន្ទាប់ពី​បាន​ទៅ​ទស្សនា​មូលដ្ឋាន​បាល់ទាត់​របស់​ក្លឹប​នេះ ហើយ Victor Osimhen អាចជា​ជម្រើស​ដ៏​ល្អ​ចុងក្រោយ​របស់​ពួកគេ​៕ 

adverise with khmeread

មតិយោបល់