adverise with khmeread 1

ដុត​ប្តី​ចោល ព្រោះ​ចាប់រំលោភ​កូនស្រី​អាយុ ៧ ឆ្នាំ​

​    ​នៅពេល​អ្នកស្រី Tatanysha Hedman បានដឹងថា​ប្ដី​វ័យ ៥២ ឆ្នាំ​របស់​នាង​ឈ្មោះ Vincent Phillips បាន​ចាប់រំលោភ​កូនស្រី​ដើម​របស់គាត់ គាត់​ដោះស្រាយកំហឹង​របស់គាត់​ដោយ​ដៃ​គាត់​ផ្ទាល់ គឺ​ដុតប្តី​តិរច្ឆាន​នេះ​ទាំង​រស់​តែម្តង​។​

​    ​ស្ត្រី​ជា​ម្ដាយ​វ័យ ៤០ ឆ្នាំ​ដំបូង​បាន​រង់ចាំ​ប្ដី​ចូលទៅ​គេង បន្ទាប់មក​នៅពេល​ប្តី​គាត់​គេង​លក់ នាង​បាន​ចាក់​សាំង​ពីលើ​និង​ដុត​សម្លាប់ចោល​តែម្តង​។ បន្ទាប់មកប្រពន្ធ​នេះ​បាន​ប្រាប់​ប៉ូលិស​ថា​គាត់​មាន​ចេតនា​ដុត​សម្លាប់​គាត់ ពីព្រោះ​បើ​បាញ់សម្លាប់​ដូចជា​ស្លាប់​ស្រួល​ពេក​។​

​    ​ប៉ុន្ដែ​លោក Phillips មិនបាន​ស្លាប់​ក្នុង​អណ្ដាតភ្លើង​នោះទេ​និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​កម្រិត​១​។ ចំណែក​លោកស្រី Hedman ប្រឈមមុខនឹង​ចោទប្រកាន់​ពីបទ​ដុត​ផ្ទះ​និង​ប្រើ​អំពើហិង្សា​លើ​មនុស្ស​។​

​    ​ទាក់ទិន​នឹង​ការដាក់ទោស​លោកស្រី Hedman មាន​អ្នកខ្លះ​និយាយថា ការចោទប្រកាន់​ទោស​លោ​ក​ស្រី​ដូចជា​សន្តោស​ប្រណី​ពេក​ហើយ​ចំពោះ​បទល្មើសព្រហ្មទណ្ឌ​កម្រិតធ្ងន់​បែបនេះ​។​

​    ​ចំពោះ​សាធារណជន​ទូទៅ​មានការ​ព្រួយបារម្ភ​ថា​រដ្ឋ​នឹង​ផ្ដន្ទាទោស​ដល់​លោកស្រី Hedman ធ្ងន់ធ្ងរ​សម្រាប់​បទឧក្រិដ្ឋ​កើតចេញពី​ទឹកចិត្ត​ជា​ម្ដាយ​នេះ​។​

​    ​ប៉ុន្ដែ​យ៉ាងណា​គាត់​កំពុង​ក្នុង​គុក​រង់ចាំ​តុលាការ​កាត់ទោស​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ rtv6

មតិយោបល់