adverise with khmeread Screen shot 2016 06 03 at 13.22.42

ក្រុមហ៊ុន​ចិន Xiaomi បង្កើត​ទូរស័ព្ទ​ថ្មី​ដូច​ទូរស័ព្ទ iPhone SE ដើម្បី​ប្រជែង​ជាមួយ Apple

    ​Xiaomi ជា​ក្រុមហ៊ុន​ចិន​ដែល​ល្បីល្បាញ​ខាង​ចម្លង​តាម​ក្រុមហ៊ុន Apple បាន​និយាយថា​កំពុងធ្វើការ​លើ​ការបង្កើត​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ដូច​ទៅនឹង​ទូរស័ព្ទ​គូប្រជែង iPhone SE​។ ឧបករណ៍​ថ្មី​របស់​ក្រុមហ៊ុន Apple ទទួលបាន​ផល​ល្អប្រសើរ​នៅលើ​ទីផ្សារ ប៉ុន្ដែ Xiaomi សង្ឃឹមថា​ទូរ​សព្ទ័​ថ្មី​នឹង​អាច​ប្រជែង​ឈ្នះ iPhone​។​

​    ​យោងតាម​វេ​ប​សាយ Times of India ទូរស័ព្ទ Xiaomi Mini នឹងមាន​អេក្រង់ ៤,៣ អ៊ី​ញ​ជាមួយនឹង​ទំហំ Resolution ១២៨០ គុណ​នឹង​៧២០ ប្រើ​នូវ Processor Quad-Core Snapdragon 820 ដូចគ្នា​ទៅនឹង Mi 5 របស់ Xiaomi និង​មាន​ទំហំ RAM ៣ ជី​ហ្គា​បៃ​។​

​    ​ឧបករណ៍​នេះ​ត្រូវបាន​រំពឹងទុក​ថា​មាន​កាមេរ៉ា​មុខ ១៣ មេ​ហ្គា​ភិ​ច​សែ​ល មាន​ស្កែ​ន​ម្រាមដៃ​និង​អង្គ​ចងចាំ ៣២ ជី​ហ្គា​បៃ​។​

​    ​តម្លៃ​ទូរស័ព្ទ​ត្រូវបាន​រំពឹងទុក​ថា​ថ្លៃ ២៧៤ ដុល្លារ ថោក​ជា iPhone SE ១៦ ជី​ហ្គា​បៃ​ចំនួន​ប្រមាណ ១២៦ ដុល្លារ​។ ទូរស័ព្ទ​ដាក់លក់​ពេលណា​នោះ​នៅ​មិនទាន់មាន​របាយការណ៍​ច្បាស់​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ iphonehacks

អ្នកនឹងចូលចិត្ត

មតិយោបល់