adverise with khmeread 1

ខ្លួន​ស្គម​ដូច​គ្រោងឆ្អឹង​! ចង់​ឡើង​ទម្ងន់​ដែលមាន​សុខភាព​ល្អ ត្រូវអនុវត្ត​តាម​វិធី​ទាំង ៥ នេះ​ឱ្យបាន​!

​    ​១. កុំ​ទុកឱ្យ​ពោះ​ទទេរ​លើសពី ៤ ម៉ោង​
​    ​រាងកាយ​ត្រូវការ​ថាមពល​ដើម្បីឱ្យ​លូតលាស់​និង​មាន​កម្លាំង ដូច្នេះ​ត្រូវ​រក​អ្វី​ទទួលទាន​រាល់ ៤ ម៉ោង​ម្តង ក្រៅពី​អាហារ​សំខាន់​ទាំងបី​ពេល​ហើយ​នោះ​។ ត្រូវ​ចាំ​ញាំ​តែ​អាហារ​ដែល​ល្អ​ដល់​សុខភាព និង​កុំ​ញ៉ាំ​ច្រើន​ជ្រុល ត្រូវ​ញ៉ាំ​ឱ្យ​ល្មម​។ 

​    ​២. ញ៉ាំ​អាហារ​ឱ្យ​ចម្រុះ​មុខ​ក្នុង​មួយពេលៗ​
​    ​អ្នក​មិនចាំបាច់​ញ៉ាំ​អាហារ​ឱ្យ​ច្រើន​ជ្រុល​ក្នុង​មួយពេល​នោះទេ តែ​គួរ​រក​អាហារ​ចម្រុះ​មុខមក​ទទួលទាន ដូចជា​ផ្លែឈើ បន្លែ សាច់ សូកូឡា នំនែក ផ្លែឈើ​ក្រៀម​...​។​ល​។​

​    ​៣. ញ៉ាំ​អាហារ​ដែល​ល្អ​ដល់​សុខភាព មិនមែន​បានន័យថា​ញ៉ាំ​អាហារ​ដែល​ផ្ទុក​ថាមពល​តិច​ទេ​
​    ​លោកអ្នក​គួរ​ជ្រើស​អាហារ​ដែលមាន​សុខភាព​ហើយ​ថែមទាំង​ជា​អាហារ​ផ្តល់​ថាមពល​បានយូរ​ក្នុងនោះ មានដូចជា ទំពាំងបាយជូរ​ក្រៀម​មួយ​ក្តាប់ដៃ​ដែល​គ្មាន​ប្រឡាក់​ស្ករ សូកូឡា និង​គ្រឿង​បឺ​រ​ធម្មជាតិ បូក​ទាំង​បាយ​ប្រចាំថ្ងៃ​និង​សម្លសម្លុក​ដែល​ចូលចិត្ត​។ 

​    ​៤. ផឹក​ឱ្យបាន​ច្រើន (​មិន​សំដៅលើ​គ្រឿង​ស្រវឹង​)
     ​ត្រូវ​ចៀសវាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង តែ​ងា​កមក​ផឹក​ទឹកដោះគោឆៅ ទឹក​សណ្តែក ទឹក​ផ្លែឈើ​ធម្មជាតិ ជាពិសេស​ទឹក​ការ៉ុត​។​ល​។​

​     ៥. មុន​ចូល​គេង​ត្រូវ​ញ៉ាំ​អាហារ​សិន​
​    ​លោកអ្នក​មិនត្រូវ​ចូល​គេង​ទាំង​ពោះ​ទទេរ​នោះទេ គឺ​ត្រូវ​ឱ្យមាន​អ្វីខ្លះ​នៅក្នុង​ពោះ ហើយ​ជម្រើស​អាហារ​ដែល​គួរ​ទទួលទាន​មានដូចជា សាឡាត (​ញាំ​) បន្លែ សណ្តែកខៀវ ទ្រូង​មាន់ ឬ នំប៉័ង​បឺ​រ​៕

adverise with khmeread
ប្រភព៖ shape

អ្នកនឹងចូលចិត្ត

មតិយោបល់