adverise with khmeread Gigi ss

Gigi Hadid បង្ហាញក្តីស្រឡាញ់ចំពោះ Zayn Malik តាមរយៈរូបភាព បន្ទាប់ពីមានព័ត៌មានបែកបាក់គ្នា

          មាន​សេចក្តីរាយការណ៍​ថា Zayn Malik និង​ Gigi Hadid បាន​បញ្ចប់​ទំនាក់​ទំនង​ស្នេហារយៈ​ពេល​៧​ខែ​របស់​ខ្លួនហើយ​​ ប៉ុន្តែ​តាម​រយៈរូបភាព​របស់កំពូល​តា​រាបង្ហាញម៉ូត​រូបនេះ​បា​ន​ធ្វើ​ឲ្យ​មជ្ឈ​ដ្ឋាន​នានា​​មិនទាន់ប្រកាដ​ថា តើទំនាក់ទំនង​នេះ​​ចប់មែនឬយ៉ាងណាទេ។

          បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា Zayn វ័យ២៣​ឆ្នាំ​និង Gigi វ័យ​២១​ឆ្នាំ​បាន​បញ្ចប់​ទំនាក់ទំនង​ស្នេហា​មក តារាបង្ហាញម៉ូត​រូបនេះបាន​បង្ហោះ​រូបភាព​មួយ​សន្លឹកដែលសរសេរថា “​ខ្ញុំ​ដឹងថា វាពិតជា​បែប​នេះ ប៉ុន្តែខ្ញុំស្រឡាញ់​អ្នក”។

          សារជាអក្សរទាំងនេះត្រូវ​បាន​សរសេរនៅលើ​ជាយ​ខាងក្រោម​អាវយឺត​ដែល​​មានរូបបេះដូងនៅដៃអាវ។ នាងបានបង្ហោះបន្ថែមនូវរូបភាពស៊ែលហ្វី​សខ្មៅ​ផងដែរ ដែលបង្ហាញឲ្យ​ឃើញនាង​យ​ក​ដៃទាញរឹមមួក​ចុះក្រោម​បន្តិច។

          តាមប្រភពមួយ​បាន​ឲ្យ​ដឹងថា “​Zayn និង Gigi បាន​បែក​បាក់​គ្នា​ហើយ​ ប៉ុន្តែ​ពួកគេ​ទំនង​ជាត្រូវ​គ្នា​វិញនៅថ្ងៃស្អែក។ គេមិន​ដឹងថា មាន​រឿងអ្វីកើតឡើងរវាង​អ្នក​ទាំងពីរ​ទេ។ ពួកគេ​មាន​បញ្ហាខ្លះនាពេលថ្មីៗ​នេះ ដែលទាក់ទិននឹង​ទំនាក់ ទំនង​នេះនិង​ភាព​មិនចុះសម្រុង​គ្នា​តែម្តង”៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់