adverise with khmeread 13382155 1167883556595263 538173593 n

បារាំង​បង្កើន​សន្តិសុខ​ចំពេល​មានការ​ព្រួយបារម្ភ​ថា​នឹងមាន​ការវាយប្រហារ​លើ​តំបន់​អ្នកគាំទ្រ​ក្នុង​ព្រឹ​តិ្ត​ការណ៍ Euro 2016

    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃនេះ​បានឱ្យដឹងថា កងកម្លាំង​នគរបាល​ទីក្រុង​ប៉ារីស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងកម្លាំង​សន្តិសុខ​ទីក្រុង​ប៉ារីស​បានទទួល​បញ្ជា​ឱ្យ​បង្កើន​កម្លាំង​ការពារ​តំបន់​របស់​អ្នកគាំទ្រ​អំឡុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​អឺរ៉ុប Euro 2016 ដែល​ប្រារព្ធ​ឡើង​នៅ​រដ្ឋធានី​របស់​បារាំង​។ 

​    ​ការិយាល័យ​របស់​មេ​ប៉ូលិស​ក្រុង លោក មី​ឆែ​ល ខា​ដុត (Michel Cadot) បានចេញ​សេចក្តីថ្លែងការណ៍ បន្ទាប់ពី​ទស្សនា​វ​ដ្តី Le Point បាន​រាយការណ៍​ថា លោក​ខា​ដុត​បាន​ណែនាំ​ឱ្យ​បិទ​តំបន់​អ្នកគាំទ្រ​ក្បែរ​តួ​អេ​ហ្វែ​ល អំឡុង​ការប្រកួត ដែល​លេង​នៅ​កីឡដ្ឋាន​នានា​នៅ​កណ្តាល​ក្រុង និង​ជាយក្រុង​។ 

​    ​ប្រទេស​បារាំង ដែល​នៅ​ស្ថិតក្នុង​ស្ថានភាព​គ្រាអាសន្ន​បន្ទាប់ពី​ជន​សកម្មប្រយុទ្ធ​សម្លាប់​មនុស្ស ១៣០ នាក់​នៅ​ថ្ងៃទី ១៣ ខែវិច្ឆិកា ក្នុងការ​វាយប្រហារ​ទូ​ទាំង​ទីក្រុង​ប៉ារីស​នៅតាម​ហាង​កាហ្វេ នៅ​កីឡដ្ឋាន​ជាតិ និង​នៅ​សាល​ប្រគុំ​តន្ត្រី នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ដណ្តើម​ជើងឯក​អឺរ៉ុប​ឆ្នាំ ២០១៦ ចាប់ពី​ថ្ងៃទី ១០ មិថុនា​រហូតដល់​ថ្ងៃទី ១០ ខែកក្កដា​៕

ប្រភព៖ Dailymail

adverise with khmeread

មតិយោបល់