adverise with khmeread Aa5afc75 817e 4f9e a976 32813c2d6480

ឃាត់ខ្លួន​ក្មេងស្ទាវ​ម្នាក់ ពាក់ព័ន្ធ​រក្សាទុក​ថ្នាំញៀន​ម៉ា​ទឹកកក​កញ្ចប់​៣​តូច​

    ភ្នំពេញ ៖ ក្មេងស្ទាវ​ម្នាក់​រួម​និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៣​កញ្ចប់ ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឃាត់ខ្លួន ខណៈដែល​ជនសង្ស័យ​កំពុង​ឈរ​តាមផ្លូវ​។​

    ហេតុការណ៍​នេះ កាលពី​វេលា​ម៉ៅ​ង​១០​ និង​៣០​នាទី​យប់ ថ្ងៃទី​៣ មិថុនា ​២០១៦ នៅតាម​ផ្លូវ​បេតុង ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ខាងលើ​ឈ្មោះ មាស ពេជ្រ អាយុ​១៧​ឆ្នាំ ស្នាក់​ភូមិ​កើតហេតុ​មានមុខ​របរ​មិន​ពិតប្រាកដ​។​

    បន្ទាប់ពី​ឃាត់ខ្លួន ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ រួមជាមួយ​ភស្តុតាង​ទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់