adverise with khmeread Cea3916f 5bd7 4817 b012 ac56aa897e30

រន្ទះបាញ់​គោ​ងាប់​មួយ​រំពេច និង ឆេះ​ដើមត្នោត​មួយ​ដើម​

    កំពង់ធំ ៖ មាន​ករណី​រន្ទះបាញ់​គោមួយ​ក្បាល​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ និង​សន្លប់​ធំ​មួយ​ក្បាល ខណ​:​ម្ចាស់​គោ​នោះ​ត្រូវបាន ព្រលែង​ឱ្យ​ស៊ី​ស្មៅ  ហើយ​ដើមត្នោត​មួយ​ដើម​ត្រូវបាន​ឆេះ​ហុយផ្សែង​ទ្រលោម​។​

    គ្រោះថ្នាក់​ធម្មជាតិ​នេះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​រត់​មក​ចោមរោម​មើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ ​និង​៣៤​នាទី​រសៀល ថ្ងៃទី​០៣ មិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ភូមិ​ស្វាយស ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត កំពង់ធំ​។​

    យ៉ាងណាក៏ដោយ​ម្ចាស់​គោ​នោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ តែ​មុន​កើតហេតុ​គេ​គ្រាន់តែ​ដឹងថា ម្ចាស់​បាន​គោ​នេះ មក​ឃ្វាល ហើយ​បាន​ព្រលែង​ឱ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ជាធម្មតា។​

    ស្រាប់តែ​មួយសន្ទុះ​ក្រោយមក គេ​លឺ​សំឡេង​រន្ទះបាញ់​យ៉ាងខ្លាំង​ចំ​ដើមត្នោត​មួយ​ដើម​ឆេះ​ឡើង​ទ្រលោម ហើយ​ភ្លាម​នោះដែរ​គោមួយ​ក្បាល​បាន​ប្រកាច់​ស្លាប់​តែម្តង ឯ​គោមួយ​ក្បាល​ទៀត​ប្រហែល​តក់ស្លុត​ទើប​ប្រកាច់​ដួលសន្លប់ តែ​ត្រូវបាន​រួច​ជីវិត​ឡើងវិញ​៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់